ប៉ូលិស​ខេត្តក្រចេះ​ឃាត់​បុរស ​២ ​នាក់​ជាមួយ​ថ្នាំញៀន​ ៦ ​កញ្ចប់

    ក្រចេះ ៖ ប៉ូលិស​ស្រុក​ស្នួល​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​រួមទាំង​គ្រឿងញៀន ​៦ ​កញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៦​ ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​ ខេត្តក្រចេះ។​

    លោក​វរសេនីយ៍ត្រី ប៊ុត នឿន អធិការរង​ប៉ូលិស​ស្រុក​ស្នួល​បានឱ្យដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ទាំងពីរ​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួន​នេះ​មាន​១.​ឈ្មោះ មាន ឡា​ដែ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​២.​ឈ្មោះ ​យាន សិរី​រ័ត្ន អាយុ​២៣​ឆ្នាំ ជន​ទាំងពីរ​នាក់​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​

    លោក​វរៈសេនីយ៍ត្រី ប៊ុត នឿន បាន​បន្តថា ជាមួយនឹង​ការឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​នេះ ប៉ូលិស​ក៏បាន​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក បាន​ចំនួន​៦​កញ្ចប់ រួមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​សម្រាប់​ជួញដូរ​ជាច្រើន​ទៀត រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការតាម​នីតិវិធី៕​

Unnamed adverise with khmeread

មតិយោបល់