samsung-banner
adverise with khmeread

ឃាត់​យុវជន​ម្នាក់​ក្នុងផ្ទះ​សំណាក់ "​រីករាយ" ​ពាក់ព័ន្ធ​គ្រឿងញៀន​

Unnamed %283%29

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​០៤​ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៩​យប់​នៅ​ចំណុច លើ​ផ្លូវ​ចាក់​បេតុង​ច្រក​ចូល​ផ្ទះសំណាក់ ​"​រីករាយ" ​ស្ថិតនៅ ក្នុងភូមិ​ដើមគរ សង្កាត់ ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ឆាយ គាង​ផេង ភេទប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​តាខ្មៅ​២​ក្នុង​អាគារ​វប្បធម៌​ សង្កា​ត់​តាខ្មៅ​ក្រុង​តាខ្មៅ​​ ខេត្តកណ្តាល​មុខរបរ មិន​ប្រាកដ ​(​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក ​ice)០២​កញ្ចប់​តូច​, ​កាបូប​ប្រាក់​០១​ ពណ៌​សូកូឡា​,​ ប្រាក់​គ្មាន​ និង​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក ​(Camfone)​។​

    ប៉ូលិស​បន្តថា នៅពេល​វេលា​ខាងលើ​កម្លាំង​ប៉ុ​ស្ដិ៍ដើម​មៀនបាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏ប្រ​ទះឃើញ​ជន​ល្មើ​ស​ជិះម៉ូតូឌុប សមត្ថកិច្ច​មានការ​សង្ស័យ ហៅ​ដើម្បី​ត្រួតពិនិត្យ ឆែក​ក្នុង​ខ្លួន​ប្រទះ​ឃើញ ថ្នាំញៀន​ ០២ ​កញ្ចប់​តូច​កាន់​នៅ​នឹង​ដៃ​ឈ្មោះ​ ឆាយ គាង​ផេង ឃើញ​ដូចនេះ បាន​ឃាត់ខ្លួន​បញ្ជូនមក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​តែម្តង​។​

    នៅ​ចំពោះមុខ​ជនល្មើស​បាន​សារភាពថា ពិតជា​របស់ខ្លួន​មែន ដោយបាន​ទៅ​ទិញ​នៅ​ម្តុំ​ឡឥដ្ឋ​សង្កាត់​ចាក់អង្រែ​ក្រោម ក្នុងតម្លៃ​៤ដុល្លារពី កេ្ម​ង ប្រុស ម្នាក់​មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​១៦​ឆ្នាំ។ ខណៈ​ពេលនេះ​ជនល្មើស​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់