samsung-banner
adverise with khmeread

ម៉ូតូ​បើក​បុក​ជាមួយ​ម៉ូតូរ​បួ​ស ២ នាក់នៅ​កោះកុង​

Unnamed %281%29

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ បុក​និង​មូ​តូ​នៅ​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង០៧ ​និង​៣៥​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ភ្ញី​មាស ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ ខេត្តកោះកុង បណ្តាលឱ្យ​របួស​២​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ ម៉ូតូ​ម៉ា​កវេ​វ S ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ ស្រី ភុ​ត ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ព្រែក​ខ្យង ឃុំ​តា​នូ​ន ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង (​រងរបួស​ធ្ងន់​)។​

    លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ ម៉ូ​​តូ​ម៉ា​កវេ​វ​ S ពណ៌ ក្រហម គ្មាន​ស្លាកលេខ មាន​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ លី ង៉ែត ភេទប្រុស អាយុ ៣០​ ឆ្នាំ ជន​ជ​តិ​ខ្មែរ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​របួសស្រាល​)​។​ ​មូលហេតុ ម៉ូតូ​ម៉ា​កវេ​វ S ពណ៌​ខ្មៅ បើកបរ​មិន​ប្រកាន់​ស្តាំ។​

    ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​ជំនាញ សហការ​ជាមួយ​កម្លាំង​ស្នាក់​ការកូន​កុក​ចុះ ធ្វើការ​ពិនិត្យ​កន្លែង កើតហេតុ។ ​ជនរងគ្រោះ​ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​កូន​កុក។ ​ចំណែក​ម៉ូតូ ខូចខាត​ស្រាល កម្លាំង​ជំនាញ​យកមក​រក្សាទុក នៅ​ស្នាក់ការ​សន្តិសុខ​កូន​កុក រងចាំ​ម្ចាស់​មក​ធ្វើការ​ដោះស្រាយ​៕

adverise with khmeread

មតិយោបល់