ជិះម៉ូតូវ៉ាមិនចេះមើល! ទៅប៉ះម៉ូតូបុរសម្នាក់កំពុងឌុបប្រពន្ធមានផ្ទៃពោះ ៧ ខែ រងរបួស

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ច​រា​រណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​កើតហេតុ​នៅ​ថ្ងៃទី​៥ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៦​ និង​២០​នាទី ចំណុច​ផ្លូវ​លេខ​380 មុខ​ដេប៉ូ​លក់​សាំង​តេ​លា​កែង​វត្ត​សារិកាកែវ ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ​បណ្តាលឱ្យរ​បួស​ ៣​ នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ប្រុស ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ធំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ​(​មិន​ពាក់មួក​សុវត្ថិភាព​) រងរបួស​ដៃ​និង​ជើង បើកបរ​ម៉ូតូ​ម៉ាក​ Honda dream ផលិត​ឆ្នាំ​2013 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​-1CT-5646 អ្នករួមដំណើរ​ពីក្រោយម្នាក់​ឈ្មោះ ​រ៉ុ​ម ច​ន្ធី ត្រូវជា​ប្រពន្ធ (​កំពុងមាន​ផ្ទៃពោះ​០៧​ខែ​) ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ធំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ​(​មិន​ពាក់មួក​សុវត្ថិភាព​)​ រងរបួស​ដៃ​និង​ជើង និង​ដួល​អុកគូទ​នៅពេល​ដួល​ម៉ូតូ និង​កូន​ជនរងគ្រោះ​ឈ្មោះ ចិន ភេទ​ប្រុស អាយុ​៣​ឆ្នាំ​។​

    ចំណែក​ខាង​ជនបង្ក​ឈ្មោះ​ម៉ន វិ​រៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត មិន​រងរបួស បើកបរ​ម៉ូតូ​ម៉ាក​ Honda dream ផលិត​ឆ្នាំ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កំពត 1J-9366 (​មិន​ពាក់មួក​សុវត្ថិភាព​) អ្នករួមដំណើរ​ពីក្រោយ​ម្នាក់​ឈ្មោះ​ យ៉ាវ បញ្ញា​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​(​មិន​ពាក់មួក​សុវត្ថិភាព​)​ មិន​រងរបួស​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​ម៉ោង​កើតហេតុ​ខាងលើ អ្នកបើកបរ​ម៉ូតូ​ទាំង​០២ បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​ទិស​ខាងលិច មក​ទិសខាងកើត។ ​លុះ​មកដល់​កន្លែងកើតហេតុ​ជនរងគ្រោះ​បើកបរ​ដោយ​ឈ្មោះ​​ ប្រុស ​បាន​បត់​ធ្វេ​ង និង​ជា​ផ្លូវត្រូវ​បត់​ធ្វេ​ង ស្រាប់តែ​ជនបង្ក​បើកបរ​ដោយ​ឈ្មោះ​ ម៉ន វិ​រៈ បើក​ម៉ូតូ​វ៉ា​ជនរងគ្រោះ បណ្ដាល​ឱ្យ​ប៉ះ​ម៉ូតូ​ជន​រង​គ្រោះ​ដួល និង​ប្រពន្ធ ដួល​អុកគូទ​ទៅ​ និង​ផ្លូវថ្នល់​បណ្ដាល​ឱ្យ​ប្រពន្ធ​ជនរងគ្រោះ​ចុកពោះ ព្រោះ​ខ្លួន​កំពុងមាន​ផ្ទៃពោះ​០៧​ខែ​។​

    សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​ និងបញ្ជូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ តាម​ការសន្និដ្ឋាន​ជនបង្ក​បើកបរ​ក្នុងស្ថានភាព​ស្រវឹង វ៉ា​ឬ​ជែង​មិន​មើល​ផ្លូ​​វ​បត់​។ ចំណែក​ម៉ូតូ​ទាំង​០២​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​អរិយ​ក្សត្រ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

Untitled 1
adverise with khmeread