samsung-banner
adverise with khmeread

ឃាត់​នារី​ម្នាក់​នៅផ្ទះ​សំណាក់​ "២២២" ​ពាក់ព័ន្ធ​គ្រឿងញៀន​

Unnamed %286%29

    កណ្តាល ៖ កម្លាំង ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កំ​ម្លាំ​ង​ប៉ូលិស​ប៉ុស្តិ៍​ដើម​មៀន នៅ​រសៀល​ថ្ងៃទី​៥​ ធ្នូ​នេះ បាន​ឃាត់ខ្លួន​នារី​ម្នាក់ឈ្មោះ ព្រំ សុខ​បញ្ញា ភេទ​ស្រី អាយុ​២៥ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​បន្ទាយ​ដី ឃុំបន្ទាយ​ដី ស្រុកក្រគរ​​ ខេត្តពោធិ៍សាត់ ត្រង់ចំណុច​ផ្លូវ​កៅស៊ូ មុខផ្ទះ​សំណាក់ "​២២២" ​ស្ថិតក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ប៉ូលិស​ក៏​ដកហូត​បាន ក្រាម​ស​ថ្លា ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់ ​(​ម៉ា​ទឹកកក​)​ ចំនួន ២ កញ្ចប់​តូច។ បន្ទប់​ពី​សួរចំលើយ​នារី​ជាជនល្មើស​បាន​សារភាពថា​បាន​លាក់ទុក​ថ្នាំញៀន នៅក្នុង​បន្ទប់​ផ្ទះជួល​ដែល​គេ​ស្នាក់នៅ លេខ A ១២ ស្ថិត​ក្នុងភូមិ ដើម​គរ សង្កាត់​ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។​

    ម្ចាស់​ផ្ទះជួល​ឈ្មោះ សៅ ខន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រី​ចូលនិវត្តន៍ (​គ្រូបង្រៀន​)​។​

    បន្ទាប់ពី​រាយការណ៍​សុំ​យោបល់​ពី​លោក​អធិការ លោក​អធិការរង និង​លោក​ស្នងការរង ដើម្បី​គាត់​សុំ​ការអនុញ្ញាត​ពី​លោក​ព្រះ​រា​អាជ្ញា​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​តាខ្មៅ ប៉ុស្តិ៍​ដើម​មាន​ក៏បាន​បន្ត​នីតិវិធី​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​បន្ទប់​ផ្ទះជួល​នារី​ខាងលើ​ក៏បាន​រកឃើញ​ថ្នាំញៀន ១​ កញ្ចប់​ធំ​ល្មម​ដែល​អាច​បំបែក​បាន​ចំនួន ២ កញ្ចប់​តូច បន្ថែមទៀត។​

    ប៉ូលិស​បានបញ្ចប់​នីតិវិធី​ឆែកឆេរ​ផ្ទះជួល​របស់​នារី​ខាងលើ នៅវេលា​ម៉ោង ៤​ ល្ងាច​ចំពោះ​វត្ថុតាង និង​នារី​ជា​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់