samsung-banner
adverise with khmeread

ឈឺ​ខ្នង​ផ្នែក​ខាងឆ្វេង មិនមែនជា​សញ្ញា​ល្អ​ទេ​! បើ​លោកអ្នក​កំពុង​ជួបប្រទះ ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​

Untitled 1

    ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​គឺ​កើតឡើង​ជាទូទៅ ហើយនឹង​មិនអាច​ចៀស​បានឡើយ ដែល​សឹងតែ ៦០ ភាគរយ​នៃ​មនុស្សពេញវ័យ​ជួបប្រទះ​នៅ​នៅ​អាយុ​ណាមួយ​ក្នុង​ជីវិត​។ 

​    ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​អាច​បង្ក​ឱ្យ​ឈឺ​ស្ពឹកៗ ដែល​អាច​នឹង​ឈឺ​រឹតតែ​ខ្លាំង និង​អាច​ប៉ះពាល់​ដល់​ត្រគាក​និង​ជើង​ទៀតផង​។ មនុស្ស​ខ្លះ​បាន​និយាយ​ពី​ការឈឺ​នេះ​ថា ពួកគេ​ឈឺ​ក្នុង​ជើង​របស់​ពួកគេ ឬ​អ្នកខ្លះ​ថា​ឈឺ​ក្នុង​ប្រអប់ជើង​របស់​ពួកគេ​។​

​    ​តើ​មូល​ហេតុអ្វី​បានជា​អ្នក​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​? វា​មាន​មូលហេតុ​ច្រើន​ដូចខាងក្រោម​៖
​    ​១. មាន​ផ្ទៃពោះ​
​    ​មាន​ផ្ទៃពោះ​អាចជា​លទ្ធផល​នៃ​ការឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង ដោយសារតែ​ទម្ងន់​ធ្វើឱ្យមាន​សម្ពាធ​ឆ្អឹងខ្នង​។
    ​ព្យាបាល​៖ គួរ​មានការ​ពិគ្រោះ​យោបល់​ពី​អ្នកជំនាញ និង​ធ្វើ​លំ​ហាត់ប្រាណ​។​

​    ​២. កត្តា​អាយុ​
​    ​អាយុ​កាន់តែ​ចាស់​ក៏​អាចធ្វើឱ្យ​រាងកាយ​របស់​អ្នក​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​ដែរ​។ ពេល​អ្នកមាន​អាយុ​ចាស់ ប្រូតេអ៊ីន​និង​ទឹក​នៅក្នុង​ឆ្អឹងខ្ចី​របស់​អ្នកមាន​ការផ្លាស់ប្ដូរ ជា​លទ្ធផល​ធ្វើឱ្យ​ស្ដើង និង​ខ្សោយ​ឆ្អឹងខ្នង​។ 

​    ​ព្យ​បាល​៖ គួរតែ​ព្យាបាល​ដោយ​មានការ​សំរាក​ឱ្យ​ច្រើន យក​របស់​ក្ដៅ​ឧណ្ហៗ​ស្អំ និង​ធ្វើ​លំ​ហាត់ប្រាណ​ខ្លះៗ​។ បើ​មាន​ថ្នាំលេប​បូក​ថែមទៀត វា​ជួយ​ឱ្យ​ការឈឺចាប់​នោះ​ឆាប់​បាត់ បាត់​រលាក និង​ការឈឺចាប់​។​

​    ​៣. សម្ពាធ​ខ្នង​ខាងក្រោម​
​    ​សម្ពាធ​ខ្នង​ខាងក្រោម​គឺជា​សញ្ញា​មួយ​បណ្ដាលឱ្យ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​។ សម្ពាធ​ខ្នង​ខាងក្រោម​ត្រូវបាន​គេ​ស្គាល់​ថា​ឈឺចង្កេះ​គឺជា​លក្ខណៈ​របួស​មួយ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់សរ​សៃ សាច់ដុំ​នៅ​ខ្នង​ផ្នែក​ខាងក្រោម​។ វា​កើតឡើង​ដោយសារតែ​ឧបទ្ទវហេតុ​អ្វីមួយ (​ដួល​...) និង​ការប្រើប្រាស់​ចង្កេះ​ហួសប្រមាណ​។​

​    ​ព្យាបាល​៖ អ្នក​គួរតែ​រក​ថ្នាំ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង​សម្រាក​ឱ្យបាន​ច្រើន ហើយរ​ករប​ស់មា​នក​ម្ដៅ​មក​ស្អំ​នៅ​កន្លែង​មាន​បញ្ហា​ដើម្បីឱ្យ​សាច់ដុំ​និង​សរសៃ​រឹងមាំ​ឡើងវិញ​។​

​    ​៤. របួស​ចង្កេះ​
​    ​របួស​ឬ​បាក់ឆ្អឹង​ចង្កេះ​អាច​បណ្ដាលឱ្យ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​ដែរ​។ វា​ប៉ះពាល់​ដល់​ឆ្អឹងខ្នង ជាប់​ចង្កេះ​និង​ឆ្អឹង​សម្រាប់​លេង​កីឡា​ធ្ងន់ៗ​។​

​    ​ព្យាបាល​៖ មិន​ថា​ចាស់​ឬ​ក្មេង ឈឺចង្កេះ​ត្រូវការ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ព្យាបាល​។ ដូច្នេះ​គួរតែ​សំរាក​ឱ្យបាន​ច្រើន និង​គេង​គឺ​សំខាន់បំផុត ក្នុងករណី​វា​ឈឺ​ពេក​មិនអាច​ទ្រាំ​បាន​ត្រូវ​រក​ថ្នាំ​បំបាត់​ការឈឺចាប់​។​

​    ​៥. ជំងឺរើម​
​    ​ជំងឺរើម​គឺជា​ការឆ្លង​ដ៏​ស្រួចស្រាវ​មួយ ដែល​វា​ប៉ះពាល់​ដល់​សរសៃប្រសាទ​ដែល​ទទួលបន្ទុក​ធ្វើ​ស្បែក​ដឹក​អារម្មណ៍​។ អ្នកជំងឺ​ដែល​កើត​ជំងឺរើម​គឺ​ឆ្លង​អុតស្វាយ​មុន​។ វីរុស​បណ្ដាល​អុតស្វាយ​អសកម្ម​ក្នុង​ឫស​សរសៃប្រសាទ​ឆ្អឹងខ្នង បន្ទាប់ពី​អុតស្វាយ​នោះ​ជា​សះ​ស្បាយ​។ ឈឺ​ខ្នង​ក្នុង​តំបន់​ចង្កេះ​មាន​ទំនាក់ទំនង​នឹង​ជំងឺរើម​អាច​បណ្ដាលឱ្យ​ស្បែ​កកើត​កន្ទួល​រមាស់​។​

​    ​ព្យាបាល​៖ គួរប្រើ​ទៅ​ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​ការព្យាបាល​ត្រឹមត្រូវ​។​

​    ​៦. សរសៃប្រសាទ​តាម​បណ្ដោយ​ក្រលៀន រហូតដល់​ចុងជើង ហៅថា Sciatica
​    ​Sciatica កើតឡើង​នៅពេលដែល​សរសៃប្រសាទ​ស្ថិតក្រោម​សម្ពាធ​។ ការឈឺចាប់​នោះ​នាំឱ្យមាន​ឈឺ អារម្មណ៍​មិន​ស្អប់ និង​មិន​ស្រួលខ្លួន​។ អង្គុយ​យូរ ក្អក ក្រដាស់ និង​ប្រឹង​ធ្វើ​អី​មួយ​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​

​    ​ព្យាបាល​៖ ការព្យាបាល​ដោយ​ជីវៈសាស្ត្រ និង​ចាក់​ម្ចុ​ល​វិទ្យាសាស្ត្រ​អាច​បំបាត់​ការឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​បាន​។ ថ្នាំពេទ្យ​ក៏​អាច​ព្យាបាល​បាន​ប្រសិនបើ​វា​មាន​ភាព​ធ្ងន់ធ្ងរ ហើយ​ការវះកាត់​ក៏​អាច​ធ្វើទៅ​បានដែរ ប៉ុន្ដែ​វា​អាស្រ័យ​លើ​បុគ្គល​ផ្ទាល់​។​

​    ​៧. តម្រងនោម​ឆ្លង​មេរោគ​
​    ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​បណ្ដាលមកពី​ការឆ្លង​មេរោគ​តម្រងនោម ជា​លទ្ធផល​ធ្វើឱ្យ​តម្រងនោម​ហើម​និង​មានការ​ឈឺចាប់​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​។ អ្នកមាន​ជំងឺ​នេះ​នឹង​ជួបប្រទះ​អាកា​រៈ​ដូចជា​អារម្មណ៍​មិន​ស្រួល​ពេល​ប៉ះ​តំបន់​នោះ វិលមុខ​ខ្លាំង ចង់​ក្អួត និង​ក្អួត​។​

​    ​ព្យាបាល​៖ តម្រងនោម​ឆ្លង​មេរោគ​គួរតែ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ជាមួយនឹង​ការចាក់​ថ្នាំ​ផ្សះ​ចូលក្នុង​សរសៃ​ដើម្បី​ព្យាបាល​មេរោគ​និង​បង្ការ​ការ​ខូច​តម្រងនោម​។​

​    ​៨. គ្រួសតម្រងនោម​
​    ​គ្រួសតម្រងនោម​កើតឡើង​នៅពេល​ដែរ​គ្រួស​តូច​មួយ​នៅក្នុង Ureter គឺជា​បំពង់​ស្ដើង​មួយ​ដែល​ភ្ជាប់​ពី​តម្រងនោម​ទៅនឹង​ប្លោកនោម​។ ប្រសិនបើ​នោម​ទៅ​ស្ទះ ទឹកនោម​នឹង​ត្រឡប់​ទៅវិញ​ជាហេតុ​ធ្វើឱ្យ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​។​

​    ​ព្យាបាល​៖ ផឹកទឹក​ឱ្យ​ច្រើន ផឹកថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា​ថ្នាំ ibuprofen, acetaminophen ឬក៏ naproxen sodium ហើយ​ថ្នាំ​ត្រូវ​មានការ​ចេញពី​វេជ្ជបញ្ជា​ត្រឹមត្រូវ​ឆ្លងកាត់​ការពិនិត្យ​តម្រងនោម​ហើយ​។ ប្រសិនបើ​វា​ធ្ងន់ធ្ងរ​មានតែ​ផ្លូវ​វះកាត់​ប៉ុណ្ណោះ​ដែល​អាចជួយ​អ្នក​បាន​។​

​    ​៩. ដុំ​សាច់​
​    ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង​អាច​បណ្ដាលមកពី​ជំងឺ​កាច​សាហាវ​មួយ​គឺ​ដុំ​សាច់​។ ដុំ​សាច់​ទាំងនោះ​ជាបឋម​ធ្វើឱ្យ​ឈឺ​ក្នុង​ត្រគាក និង ឆ្អឹងខ្នង ឬ​រាលដាល​ខ្នង​ផ្នែក​ខាងក្រោម​។ ហើយ​វា​អាច​បណ្ដាលឱ្យ​តំបន់​មាន​បញ្ហា​ឈឺចាប់​ធ្ងន់ធ្ងរ និង​បាត់បង់​មុខងារ​សាច់ដុំ​។​

​    ​ព្យាបាល​៖ គួរតែ​ទៅ​ថត X-ray ស្កែ​ន​ឆ្អឹង ស្កែ​ន MRI និង CAT ហើយ​ប្រសិនបើ​អ្នក​ថត​ទៅ​ឃើញ​មាន​ដុំ​សាច់ ដែល​បណ្ដាលឱ្យ​ឈឺ​ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង ទៅ​ជួប​ពេទ្យ​ឱ្យ​ឆាប់​កាន់តែ​ល្អ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់