ជូរ​មាត់​មួយ​រំពេច​! ផ្លែ​ម៉ាក់​ប្រា​ង​មិន​ត្រឹម​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ប្រយោជន៍​រាប់មិនអស់​ទៀតផង​!

    ​ធម្មជាតិ​គឺជា​ប្រភព​ផ្តល់នូវ​ចំណីអាហារ បន្លែ និង​ផ្លែឈើ ដែល​យើង​ត្រូវការ​ក្នុងការ​ចិញ្ចឹម​រាងកាយ​របស់​យើង​។ ហើយ​យើង​ក៏​អាច​ព្យាបាល​បញ្ហា​ខុស​ភាព​របស់​យើង​តាមរយៈ​បន្លែ​និង​ផ្លែឈើ​ផងដែរ​។ អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​ត្រូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ទាំងអស់​។​

​    ​ម៉ាក់​ប្រា​ង​គឺ​ផ្លែឈើ​តូច​មួយ​មាន​រសជាតិ​ជូរអែម​។ វា​មាន​អត្ថប្រយោជន៍​ដល់​សុខភាព ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​វា​មាន​ប្រវត្តិ​កកើត​ឡើងជា​យូរ​មកហើយ​ក្នុង​កូ​ឡុំ​ប៊ី​សម័យមុន​។​

​    ​ផ្លែឈើ​នេះ​ត្រូវបាន​គេ​ដាំ​ដុះ​ច្រើន​នៅ​ប្រទេស​ប៉េ​រូ និង​កូ​ឡុំ​ប៊ី​។ វា​ត្រូវបាន​គេ​ដាំ​យ៉ាង​ប្រុងប្រយ័ត្ន​ពី​អតីតកាល ហើយ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ជា​ផ្លែឈើ​ដ៏​ពិសិដ្ឋ​ក្នុងសម័យ​អាណាចក្រ Inca ទៀតផង​។ ហើយ​វា​ចាប់ផ្ដើម​ដាំ​ដុះ​ពាសពេញ​ពិភពលោក​ក្នុង​សតវត្ស​ទី ១៨ មក​។​

​    ​ហើយ​ខាងក្រោម​គឺជា​អត្ថប្រយោជន៍​របស់​ផ្លែ​ម៉ាក់​ប្រា​ង​៖
​    ​- ជា​ប្រភព​វីតាមីន A, B និង C​។​
​    ​- ជា​ផ្លែឈើ​ផ្ដល់​កម្លាំង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កុមារ​និង​អត្ត​ព​លិ​ក​។​
​    ​- ជួយ​ជំរុញ​រាងកាយ​លូតលាស់ ដោយសារ​ប្រូតេអ៊ីន​និង​ផូស្វ័រ​។​
​    ​- ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​។​
​    ​- បញ្ចុះ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​មិនល្អ​។​
​    ​- ល្អ​សម្រាប់​បន្សុទ្ធ​ឈាម​។​
​    ​- ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត