1

ឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ឋជួញដូរនិងប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ ៖ ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក ឃី​ង សារ៉ាត់​នាយករង​ការិយាល័យ​ម​ន្ទី​​រក​៤​រួមជាមួយ​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចុះ​ឃាត​ខ្លួន​ជនសង្ស័យ​៥​នាក់​ដែលជា​មុខសញ្ញា​ជួញ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ា​ង​សកម្ម​។​

     ក្នុង​ការចុះ​ឃាត់​ខ្លន​ជនសង្ស័យ​នៅវេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១៨​មករា​ឆ្នាំ ២០១៦​ស្ថិតនៅ​ផ្លូវ​បេតុង​ទីលាន​ចាក់សំរាម​ចាស់ ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ​។​

    លោក ឃី​ង សារ៉ាត់​នាយករង​ការិយាល័យ​ម​ន្ទី​ី​រក​៤​បាន​ឲ្យ​ដឹងថា លោក​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​៥​នាក់​ក្នុងនោះ​មាន​ស្រី​៤​នាក់​និង​ប្រុស​ម្នាក់​ទី​១-​ឈ្មោះ​សុខ ឌី​ណា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ​ទី​២-​ឈ្មោះ​ឡាយ​ស្រី​ពេជ្រ​ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​ជាង​អ៊ុ​សក់​ទី​៣-​ឡាយ វិ​ច្ឆ​កា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អ្នកលក់ដូរ​ទី​៤-​ឈ្មោះ​រុន សុខ​នី​ភេទ​ស្រី​អាយុ​២០​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​និង​ទី​៥-​ឈ្មោះ​ឡាយ ម៉ុ​ល​ធី​លី​គិ​ន​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​ហើយ​រួម​និង​ម៉ូតូ​១​គ្រឿង​ផងដែរ​អ្នក​ទាំង​៥​នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ជា​មុខសញា​ចាស់​ដែលជា​អ្នកលក់​និង​ជួញដូរ​យា​៉​ង​សកម្ម​ហើយ​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយចំនួន​,​ឧបករណ៍​សម្រាប់​ជក់​,​លុយ​និង​ទូរ​សព្ទ័​មួយចំនួន​។​

    ក្រោយពី​បាន​ឃាត​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ​សម្ថ​ត​កិច្ច​បា​នប​ញ្ចូ​ន​ឲ្យ​កម្លាំង​មន្ទី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​

 

មតិយោបល់