មិន​ធ្លាប់​ដឹង​សោះ​! អាហារ​ទាំងនេះ​នឹង​ទៅជា​មាន​ជាតិពុល ប្រសិនបើ​យកទៅ​កម្តៅ​ម្តងទៀត​!

    ​ម៉ាស៊ីន Microwave បង្កើតឡើង​សម្រាប់​ចម្អិន​និង​កម្ដៅ​អាហារ​។ យ៉ាងណាមិញ​អ្នក​ត្រូវ​ដឹង​ពី​អាហារ​ណា​ដែល​ត្រូវ​កម្ដៅ​និង​មិនគួរ​កម្ដៅ​។ វា​សំខាន់​ណាស់​សម្រាប់​អាហារ​ណា​ដែល​មិនត្រូវ​កម្ដៅ​សារជាថ្មី ដោយសារ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​បាន​។ ហើយ​អាហារ​ដែល​នឹង​លើកឡើង​ខាងក្រោម​នេះ ប្រសិនបើ​អ្នក​កម្ដៅ​វា​ម្ដងទៀត​វា​ធ្វើឱ្យ​ខូច​ប្រូតេអ៊ីន​របស់​អាហារ​និង​ក្លាយជា​អាហារ​មាន​ជាតិពុល​។​

​    ​ខាងក្រោម​នេះ​ជា​របស់​ដែល​អ្នក​មិនត្រូវ​យកទៅដាក់​ក្នុង​មា​ស៊ីន Microwave កម្ដៅ​ម្ដងទៀត​ទេ​។​
​    ​១. សាច់​ប៉ាត់​តេ​
​    ​២. សាច់​ដែល​ក្លាសេ​ត្រជាក់​រួច​ម្តង​ហើយ​
​    ​៣. ផ្លែឈើ​ក្លាសេ​
​    ​៤. ពពួក​បន្លែ​មាន​ផ្ទុក​សារធាតុ​នី​ដ្រា​ត​មានដូចជា ខ្ទឹមបារាំង​ក្រហម ស្ពៃ​ស្ពី​ណា​ច់ ឃិនឆាយ ជីរវ៉ាន់ស៊ុយ ស្ពៃក្ដោប ការ៉ុត សាឡា​ត់ ។​ល​។​
​    ​៥. ស៊ុត​
​    ​៦. ពោត​លីង​
​    ​៧. ដំឡូងបារាំង​
​    ​៨. យោងតាម​ការសិក្សា​កម្ដៅ​ទឹកដោះគោ​ក្នុង Microwave ធ្វើឱ្យ​បាត់បង់​សារធាតុចិញ្ចឹម​មួយចំនួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត