តារាវិទូ​វៀតណាម​ប្រកាសថា ប្រទេស​នេះ​នឹង​មើលឃើញ​ទេពច្យុតិ​រាប់រយ​នៅ​សប្តាហ៍​ក្រោយ​នេះហើយ​! មិនដឹង​នៅ​ខ្មែរ​ឃើញ​ឬ​អត់​ទេ​!!!

    ​តារាវិទូ​វៀតណាម​ប្រកាសប្រាប់​ប្រជាជន​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ថា​អាច​មើលឃើញ​ទេពច្យុតិ​ដ៏​ល្អ​បំផុត​ក្នុងឆ្នាំនេះ​នៅ​សប្ដាហ៍​ក្រោយ​។​

​    ​ទេពច្យុតិ Germinids នឹង​បង្ហាញខ្លួន​ពី ១២០ ទេពច្យុតិ​ក្នុង​មួយ​ម៉ោង​នៅ​ថ្ងៃទី ១៤ ខែធ្នូ​នេះ​។ ការបង្ហាញ​ខ្លួន​របស់​ទេពច្យុតិ​នេះ​នឹងធ្វើ​ដំណើរ​ក្នុង​រយៈ​ល្បឿន​ប្រហែលជា ៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

​    ​ទេពច្យុតិ​ប្រភេទ​នេះ​កើត​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​កើតឡើង​នៅ​ចុងឆ្នាំ​ក្នុង​ខែធ្នូ​។ ហើយ​ទេពច្យុតិ​ធ្លាក់​នេះ​នឹង​ចាប់ផ្ដើម​ពី​យប់​ថ្ងៃទី ១៣ ឈានទៅដល់​ព្រឹក​ថ្ងៃទី ១៤ ហើយ​ណា​សា​និយាយថា​ទេពច្យុតិ Geminids គឺជា​ប្រភេទ​ទេពច្យុតិ​ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ​។​

​    ​លោក Dang Vu Tuan Son ប្រធាន​តារាវិទូ​ប្រចាំ​វៀតណាម​នៅ​សមាគម​តារាវិទ្យា និង​លោហធាតុវិទ្យា​វៀតណាម និយាយថា នៅថ្ងៃនោះ​នឹងមាន​ព្រះ​ចន្ទ​ពេញវង់​នៅពេល​យប់ ដែល​នឹង​ធ្វើឱ្យ​ទេពច្យុតិ​មើល​មិនសូវ​ឃើញ​ទេ ដោយសារ​ពន្លឺ​របស់​ព្រះ​ចន្ទ​ភ្លឺ​ពេក​។​

​    ​ប៉ុន្ដែ​លោក Dang Vu Tuan Son និយាយថា​យើង​អាច​មើល​ទេពច្យុតិ​នៅ​ថ្ងៃទី ១២ ឈានចូល​ថ្ងៃទី ១៣ បាន ហើយ​មើល​នៅ​ពាក់​កណ្ដាលយប់​ចាប់ពី​ម៉ោង ១ ព្រឹក​តទៅ​។ លោក Son ក៏បាន​បន្តទៀតថា "​ពី​ម៉ោង ១០ យប់​អ្នក​ស្រឡាញ់​តារាវិទូ​ទាំងអស់​អាច​មើល​ទេពច្យុតិ ប៉ុន្ដែ​វា​នឹង​ល្អ​បំផុត​បើ​យើង​មើល​ពាក់​កណ្ដាលយប់​ទៅ នៅពេលដែល​ទេពច្យុតិ Geminid រះ​ឡើង​ខ្ពស់​"៕

ប្រភព៖វៀតណាម

Cubhizev adverise with khmeread

មតិយោបល់