មូលហេតុ​ដែល​បុរសៗ​ត្រូវ​បញ្ចេញ​ទឹកកាម​យ៉ាងតិច ២១ ដង​ក្នុង​ខែធ្នូ​នេះ​! នេះ​ជា​អំណះអំណាង​របស់​អ្នកវិទ្យាសាស្ត្រ​

    ​ការសិក្សា​មួយ​ពី​ផ្នែក​សុខាភិបាល​សាធារណៈ​របស់​សាកលវិទ្យាល័យ​បូ​ស្តុ​ន​បាន​រកឃើញថា គន្លឹះ​ដើម្បី​ក្រពេញ​ប្រូ​ស្តា​ត​មាន​សុខ​ភាពល្អ​គឺ​ស្ថិតក្នុង​ដៃ​របស់​បុរសៗ​ហើយ​។ នោះ​គឺ​ត្រូវ​បញ្ចេញ​ទឹកកាម​ឱ្យបាន​ញឹកញាប់​ដើម្បី​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ 

​    ​ការសិក្សា​នេះ​បាន​ស្រាវជ្រាវ​មើលថា​តើ​ការបញ្ចេញ​ទឹកកាម​ញឹកញាប់​មាន​ផលប៉ះពាល់​អ្វីខ្លះ​លើ​ហានិភ័យ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ក្នុងអំឡុងពេល ១៨ ឆ្នាំ​មកនេះ​។ 

​    ​ការសិក្សា​រកឃើញថា បុរស​អាយុ ២០ ទៅ ២៩ ឆ្នាំ ដែល​បញ្ចេញ​ទឹកកាម ២១ ដង ឬ​ច្រើនជាង​នេះ​ក្នុង​មួយខែ​គឺ​ថយចុះ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ១៩ ភាគរយ​ទាប​ជាង​អ្នក​ដែល​បញ្ចេញ​ទឹកកាម ៤ ទៅ ៧ ដង​ក្នុង​មួយខែ​។ 

​    ​ហើយ​មិនមែន​តែ​បុរស​ក្មេងៗ​ទេ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបញ្ចេញ​ទឹកកាម សូម្បី​បុរស​អាយុ ៤០ ទៅ ៤៩ ឆ្នាំ ដែល​បញ្ចេញ​ទឹកកាម ២១ ដង​ក្នុង​មួយខែ​ក៏​បន្ថយ​ហានិភ័យ​ក្នុង​ការវិវត្ត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន ២២ ភាគរយ​ដែរ​៕ 

ប្រភព៖បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...