samsung-banner
adverise with khmeread

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់ ​២​ នាក់ ​និង​របួស​ធ្ងន់ធ្ងរ​៥​នាក់​ (​មាន​វីដេអូ​)

1

    ភ្នំពេញ ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម ​និង​៥​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦​ ខែធ្នូ ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    អ្នក​ដែល​ស្លាប់​ និង​របួស​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

    តាម​សាក្សី​នៅ​កន្លែង​ហេតុ​បានឱ្យដឹងថា ដំបូង​គេ​សង្កេតឃើញ​ម៉ូតូ​ម៉ាក​ស្មាស់​រ៉េ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BV-2933 បើកបរ​ដោយ​បុរស​ម្នាក់​និង​ឌុប​គ្នា​៣​នាក់​ទៀត​នៅ​ពីក្រោយ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រីម​សង់ ពណ៌​ខ្មៅ​ស៊េរី ​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CN-5054 ជិះ​គ្នា​៣​នាក់​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ហើយ​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូ​តូ​ឌ្រី​ម​សង់​ស្លាប់​២​នាក់, ​របួស​ម្នាក់​ដែល​នៅ​ខាងក្រោយ​គេ។ ​ដោយឡែក​អ្នកជិះ​ម៉ូតូ​ស្មាស់​រ៉េ​វូ​រងរបួស​ធ្ងន់​ទាំង​៤​នាក់​តែម្តង​។ សរុប​ស្លាប់​២​នាក់​របួស​៥​នាក់។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ​ចំណែក​សព ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​តាំងក្រសាំង​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​។​ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់