ខឹងប្រពន្ធក្រៅច្បាប់! ទាញ​ប៉័​ង​តោ ​និង​អង្រែ​វាយ​ម៉ូតូ​ខ្ទេច​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ងើប​ពី​គេង​ឡើង​សួរ​លេខ​ទូរស័ព្ទ​បងថ្លៃ​តែ​ប្រពន្ធ​ឆ្លើយថា​មិន​ស្គាល់​ក៏​រករឿង​ប្រពន្ធ​របស់ខ្លួន​ដែល​កំពុងតែ​លក់ដូរ​យ៉ាង​មមាញឹក​ក៏​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​បងប្រុស​ដែល​ចូលមក​ឃាត់ មិនបាន​យក​អង្រែ​វ៉ៃ​កម្ទេច​ម៉ូតូ​អស់​១​គ្រឿង​។​

    ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥​ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុច​ផ្ទះជួល ផ្លូវ​២០០២ ភូមិ​ត្រពាំង​ល្វា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនបង្ក​មានឈ្មោះ មួន ទូច ហៅ​រ៉ា ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ​ផ្ទះជួល​លេខ​០១ ផ្លូវ​២០០១ ភូមិ​ត្រពាំង​ល្វា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    តាម​ប្រភពព័ត៌មាន​ពី​សង្សារ​ជនបង្ក​មានឈ្មោះ ស៊ឹ​ម សេង​ហ៊ាង ភេទ​ស្រី អាយុ២៦​ឆ្នាំ មុខរបរ បើកហាង​លក់​សាច់​អាំង​២០០២ ស្នាកនៅ​ជាមួយគ្នា បាន​ប្រាប់​ឱ្យដឹងថា ​រូបគាត់​និង​ជនបង្ក​ជា​សង្សារ​បាន​ស្គាល់គ្នា​៧​ឆ្នាំ​មកហើយ​ប្រៀបដូចជា​ប្តី​ប្រពន្ធ​អីចឹង​។​

    ក្រោយមក​រូបនាង​បាន​ជួល​ផ្ទះ​ខាងលើ​ដើម្បី​បើកហាង​លក់​គុយទាវ និង​លក់​សាច់​អាំង ហើយ​នៅ​ម៉ោង​កើតហេតុ​ស្រាប់តែ​ជនបង្ក​បាន​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​បងប្រុស​របស់​នាង​ថែមទាំង​យក​អង្រែបុកគ្រឿង​យកមក​វាយ​ម៉ូតូ​របស់​បងប្រុស​នាង​បណ្ដាលឱ្យ​ខ្ទេច​ទៀតផង​។ ម៉ូតូ​ដែល​ខ្ទេច​នោះ​គឺ​ម៉ាក​គុប​សេ​៥០​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-1780។​

    បើតាម​សម្ដី​របស់​ជនបង្ក​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ហៅ​សង្សា​របស់ខ្លួន​ទៅ​សួររក​លេខ​ទូរស័ព្ទ​របស់​បងថ្លៃ​តែ​នាង​ឆ្លើយថា​នាង​មិនដឹង​នោះទេ​, ​ដែលជា​ហេតុ​ធ្វើឱ្យ​រូបគេ​ខឹងសម្បារ​ជាខ្លាំង​។

    ពេលនោះ​គាត់​បាន​បោក​តុ​កៅអី​ស្របពេល​ជាមួយគ្នា​នោះដែរ​បងថ្លៃ​ប្រុស​ចុះពីលើផ្ទះ​ហើយ​ស្ទុះ​ទៅ​វាយ​រូបគាត់​ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​បងប្រុស​សង្សារ​បស់ខ្លួនទៅ។​

    បើតាម​សម្ដី​របស់​សង្សារ​ជាជនបង្ក​បាន​បញ្ជាក់ថា​ជនបង្ក​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ពីមុនមក ហើយ​គាត់​សង្ស័យថា​រូបគាត់​នោះ​បែក​ថ្នាំ​ហើយ​ទើបបានជា​គាត់​ក្លាយទៅជា​ឃោរឃៅ​បែបនេះ។​

    ក្រោយពេល​កើតហេតុ​ជនបង្ក​​ ត្រូវ​បានសមត្ថកិច្ច​នាំខ្លួន​យកមក​កាន់​មូលដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការចាត់ការ​ទៅតាម​នីតិវិធី៕​

Untitled 1
adverise with khmeread
Loading ad ...