samsung-banner
adverise with khmeread

ចំណុច​ទាំងអស់នេះ​អាច​សង្គ្រោះ​ជីវិត​របស់​លោកអ្នក ពេល​កំពុង​បើកបរ​!

1

    ​សុវត្ថិភាព​គឺជា​កត្តា​ចម្បង​ដ៏​សំខាន់​ក្នុងការ​បើកបរ ខាងក្រោម​ជា​ចំណុច​ខ្លះៗ​ដើម្បី​សុវត្ថិភាព​ក្នុងការ​បើកបរ​៖

​    ​* អ្នកបើកបរ​ភាគច្រើន​មិនដែល​យកចិត្តទុកដាក់​មើល​ទៅមុខ​ឱ្យបាន​ឆ្ងាយ​នោះទេ គឺ​ពួកគេ​មើល​អ្វីដែល​នៅ​ជិតៗ​ខាងមុខ​រថយន្ត​រប​ស់​ខ្លួន​ប៉ុណ្ណោះ​។ នេះ​ជា​បញ្ហា​ដែល​បណ្តាលឱ្យ​ពួកគេ​អាច​ជួបប្រទះ​គ្រោះថ្នាក់​ដោយ​ចាប់​ហ្វ្រាំង​ភ្លាមៗ នៅពេល​មាន​ឧប្បត្តិហេតុ​កើតឡើង​ដោយ​ចៃដន្យ​នៅពេល​ធ្វើដំណើរ​តាមផ្លូវ​។​

​    ​* អ្នកបើកបរ​ទាំងឡាយ​ត្រូវ​ឧស្សាហ៍​មើល​កញ្ចក់​ខាងក្រោយ ដើម្បី​ដឹងថា​មាន​អ្វីខ្លះ​នៅ​ពីក្រោយ​រថយន្ត​របស់ខ្លួន និង​កញ្ចក់​ឆ្វេង​ស្តាំ នៅពេល​បត់​ម្តងៗ​ដោយ​ប្រើ​ភ្លើង​សញ្ញា​មុនពេល​បត់​។ ការជាន់​ហ្វ្រាំង​ភ្លាមៗ​ដោយ​ពុំបាន​មើល​កញ្ចក់​ខាងក្រោយ អាច​បណ្តាលឱ្យ​អ្នកធ្វើដំណើរ​ផ្សេងទៀត​បុក​ពីក្រោយ​បាន​។​

​     * ការប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​កំពុង​បើកបរ​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​ប្រើ​វា​សូមអ្នក​ធ្វើតាម​វិធីសាស្ត្រ​ដូចខាងក្រោម​៖
​    ​- កំណត់​មុខងារ​ឱ្យ​ហើយ​ដូចជា Speed dial, Redial ឬ Favorite Contact ដើម្បី​ទាក់ទង​។​
​    ​- បើកមុខ​ងារ Loud Speaker ដើម្បី​សន្ទនា​ដោយ​មិនចាំបាច់​និយាយ​ផ្ទាល់​ត្រចៀក​។​
​    ​- ប្រើ​ឧបករណ៍ Bluetooth Car Kit ដែល​អាច​សន្ទនា​ក្នុង​ឡាន​ដោយ​មិនចាំបាច់​កាន់​ទូរស័ព្ទ​។​
​    ​- ដាក់​ទូរស័ព្ទ​នៅ​កន្លែង​ដែល​ងាយ​រក និង យក​។​
​    ​- កុំ​កត់ត្រា ឬ រកមើល​លេខ​ទូរស័ព្ទ​នៅពេល​កំពុង​ក​បើកបរ​។​
​    ​- ប្រើ​កាស់​ស្តាប់​ត្រចៀក Bluetooth​។​
​    ​
​    ​* នៅមាន​កត្តា​មួយចំនួនទៀត​ដែល​អ្នក​ត្រូវគោរព​ដូចជា​៖
​    ​- បើកភ្លើង​នៅពេល​មេឃ​ជិត​ងងឹត ឬ នៅពេល​មាន​ភ្លៀង​។​
​    ​- បើកបរ​ឱ្យមាន​សុជីវធម៌ កុំឱ្យ​សាច​លើ​អ្នកដទៃ​នៅពេល​ភ្លៀង​។​
​    ​- បើកផ្លូវ​ឱ្យ​ឡានធំៗ​ទៅមុន​ដូចជា​ឡាន​ដឹក​ដី​ជាដើម ព្រោះ​អ្នកបើកបរ​ឡាន​នេះ ពិបាក​មើល​អ្នកដំណើរ​ផ្សេងទៀត​ដែល​នៅ​ទាប​ជាង​ខ្លួន​ដូចជា​ម៉ូតូ​ជាដើម​។​
​    ​- ប្រើ​ស៊ី​ផ្លេ​នៅពេលដែល​ចាំបាច់ ហាម​ប្រើ​ផ្ដេសផ្ដាស់​ចៀស​សវាង​ការរំខាន​អ្នកដទៃ និង ជា​ទម្លាប់​មិនល្អ បង្ក​ការ​គុំ​គួ​ន​។​
​    ​- ទប់​អារម្មណ៍​នៅពេល​ឃើញ​អ្នកបើកបរ​ផ្សេងទៀត បើក​ប្រជ្រៀត ឬ វ៉ា​គ្មាន​សណ្តាប់ធ្នាប់ បើកផ្លូវ​ឱ្យគេ​ប្រសិនបើ​គេ​ប្រញាប់​ចង់ទៅ​មុន កុំ​ប្រជែង​គ្នា​ដែល​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង អ្នកដទៃ​៕

adverise with khmeread

មតិយោបល់