505226598

​ពេល​ឃើញ​ស្ថិតិ​នេះ​ទើប​ដឹងថា Chelsea លេង​អន់​កម្រិតណា​

​រដូវ​កាល​នេះ​គឺជា​រដូវ​កាល​មួយ​ដ៏​សែន​យ៉ាប់យ៉ឺន​របស់​ក្រុម​តោ​ខៀវ Chelsea ដោយ​សង្ខេប​ទៅលើ​លទ្ធផល​ជាក់ស្តែង​ក្រុម​មួយ​នេះ​បាន​បណ្តោយ​ឲ្យ​ដៃគូ​ប្រកួត​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​យ៉ាងហោចណាស់​ក៏​ពីរ​គ្រាប់​ដែរ ក្នុងការ​ប្រកួត ១៣ លើកចុងក្រោយ​នៃ​ការប្រកួត ២២ ដង​ក្នុង​ក្របខ័ណ្ឌ Premier League នាពេល​កន្លងមក​។​

​លើសពីនេះទៅទៀត ដោយ​ក្រុម Everton បាន​ស៊ុត​បំប៉ោង​សំណាញ់​របស់​ពួកគេ​ចំនួន ៣ គ្រាប់​បន្ថែមទៀត ដែល​វា​មានន័យថា​ពួកគេ​អសមត្ថភាព​ខ្លាំង​ក្នុងការ​រារាំង​មិន​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​ខ្លួន ពោល​ពួកគេ​បាន​របូត​គ្រាប់​បាល់​លើសពី​រដូវ​កាល​មុន​របស់​ពួកគេ​រួចទៅហើយ​។​

​ដូចនេះ​គ្មាន​អ្វីដែល​ត្រូវ​ងឿងឆ្ងល់​ថា​តើ​ហេតុអ្វី​បានជា​ក្រុម​កា​ពារ​តំណែង​ជើងឯក​មួយ​នេះ​ធ្លាក់ខ្លួន​មកឈរ​នៅលើ​លេខ​រៀង​ទី ១៤ បែបនេះ​ទេ​។ ហើយ​វា​ក៏​អាចជា​រឿង​ដ៏​អស្ចារ្យ​មួយ​ផងដែរ​ប្រសិនបើ​ពួកគេ​អាច​ហក់​ចូលមក​កាន់​តំបន់​កំពូល​ទាំង​ប្រាំមួយ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​ប្រធាន​ក្រុម​តោ​ខៀវ John Terry បានបង្ហាញ​ខ្លួន​ជា​លើក​ទី ៧០០ ឲ្យ​ក្រុម​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​តាម​ស្មើ​ក្នុង​នាទី ៩៨ ដើម្បី​ស្តា​មុខមាត់​ក្រោយពី​ធ្វើ​ឲ្យ​ភ្លាត់​បាល់​ចូល​ទី​ខ្លួនឯង ក្នុងអំឡុង​ការប្រកួត​ជាមួយ​ក្រុម Everton ដោយបាន​បញ្ចប់​លទ្ធផល ៣-៣ ដែល​នោះ​គឺជា​ការប្រកួត​មួយ​មិនត្រូវ​បានទទួល​ស្គា​ល់ពី​សំណាក់​គ្រូ​ប​ង្វឹ​ក្រុម Everton ឡើយ​។​

​បច្ចុប្បន្ន​លោក Guus Hiddink បាន​ដើរតួនាទី​ជា​អ្នកធានា​សុវត្ថិភាព​ឲ្យ​ក្រុម Chelsea ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃទី ១៩ ខែធ្នូ​មកម្ល៉េះ បន្ទាប់​អតីត​គ្រូបង្វឹក​លោក Jose Mourinho ត្រូវបាន​បណ្តេញ​ដោយសារ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ខកចិត្ត​អស់​រយៈពេល​ប្រហែល​ជាជិត​ពាក់កណ្តាល​រដូវ​កាល​កន្លងមក​៕

ប្រភព៖ មេត្រូ

មតិយោបល់