មនុស្ស​វាយតម្លៃ​អ្នក​ភ្លាម ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ ២ ចំណុច​នេះ​ប៉ុណ្ណោះ​!!!

    ​សាស្ត្រាចារ្យ​នៅ​សាលា​ជំនាញ​ពាណិជ្ជកម្ម​ហា​វើដ (Harvard Business School) អ្នកស្រី Amy Cuddy និយាយថា មនុស្ស​វិនិច្ឆ័យ​លោកអ្នក​ដោយ​ផ្អែកទៅលើ​លក្ខណៈវិនិច្ឆ័យ​ចំនួន ២ នៅពេល​ពួកគេ​ជួប​អ្នកជា​លើកដំបូង​។​

​    ​នៅក្នុង​សៀវភៅ​ថ្មី​របស់​អ្នកស្រី​ដែលមាន​ចំនួន​ជើង "Presence" អ្នកស្រី Cuddy និយាយថា មនុស្ស​ឆ្លើយ​សំណួរ​ចំនួន ២ យ៉ាង​លឿន​នៅពេល​ពួកគេ​ជួប​អ្នកជា​លើកដំបូង​។​

​    ​១. តើ​ខ្ញុំ​អាច​ទុកចិត្ត​មនុស្ស​នេះ​បានដែរ​ឬទេ​?
​    ​២. តើ​ខ្ញុំ​អាច​គោរព​មនុស្ស​នេះ​បាន​ដែរឬទេ​?

​    ​ពួក​អ្នក​ចិត្តសាស្ត្រ​និយាយ​យោង​លើ​មុំ​ចំនួន​ពីរ គឺ ភាពកក់ក្តៅ និង សមត្ថភាព ហើយ​ជាទូទៅ មនុស្ស​តែង​ចង់បាន​ពីរ​ចំណុច​នេះ ពេល​ជួប​នរណាម្នាក់​ជា​លើកដំបូង​។​

​    ​Cuddy និយាយថា មនុស្ស​ភាគច្រើន ជាពិសេស​នៅក្នុង​បរិបទ​ការងារ​អាជីព ជឿថា​សមត្ថភាព​គឺជា​កត្តា​ដ៏​សំខាន់បំផុត​។ បន្ទាប់មក​ពួកគេ​ចង់​បញ្ជាក់ថា ពួកគេ​ឆ្លាត​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រ៉ាប់រង​កិច្ចការ​របស់​អ្នក​។​

​    ​ប៉ុន្តែ​ជាការ​ពិត ភាពកក់ក្ដៅ និង​ការជឿ​ទុក​ចិ​ត្ដ​គឺជា​កត្តា​ដ៏​សំខាន់​នៅក្នុង​របៀប​ដែល​មនុស្ស​វាយតម្លៃ​អ្នក​។ វា​ពិតជា​សម​ហេតុផល​នៅពេល​អ្នក​ពិចារណា​បែបនេះ ព្រោះ​នៅ​សម័យ​មនុស្ស​រស់នៅក្នុង​ព្រៃភ្នំ វា​ពិតជា​សំខាន់​ក្នុងការ​ស្វែងយល់ថា​តើ​គូកន​របស់​អ្នកនឹង​សម្លាប់​អ្នក រួច​ប្លន់​ទ្រព្យសម្បត្តិ​របស់​អ្នក​នៅពេលណា ជាជាង​ស្វែងយល់ថា​តើ​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បង្កាត់ភ្លើង​ឬ​អត់​។​

​    ​ខណៈ​សមត្ថភាព​ត្រូវ​បានឱ្យ​តម្លៃ​យ៉ាង​ធំធេង អ្នកស្រី Cuddy និយាយថា សមត្ថភាព​ត្រូវ​បានឱ្យ​តម្លៃ​ទៅបាន​ទាល់តែ​ការ​មានការ​ជឿទុកចិត្ត​ជាមុន​សិន​។ ហើយ​បើ​ផ្តោត​សំខាន់​ពេក​តែ​លើ​សត​ម្ថ​ភាព​របស់​អ្នក វា​អាច​នាំមក​នូវ​ផលវិបាក​ដល់​អ្នក​ទៅវិញ​ទេ​។ ដូច្នេះ ការដែល​ធ្វើឱ្យ​មនុស្ស​ជឿជាក់ សំខាន់​ជាង ការបង្ហាញ​សមត្ថភាព​ទៅទៀត មិន​ថា​ក្នុង​វិស័យ​អ្វី​នោះឡើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត