​កូរ៉េខាងត្បូង​បារម្ភ​ថា គីម​ជុង​អ៊ុន​មាន​ផែនការ​ឈ្លានពាន​ខ្លួន ក្រោយ​ប្រទះឃើញ​រូង​ក្រោម​ដី​ប្រហែល ២០ ដែល​អាច​ចល័ត​ទ័ព​បាន ៣ ម៉ឺន​នាក់​ក្នុងពេល ១ ម៉ោង​

    ​លោក​គីម​ជុង​អ៊ុន ប្រហែលជា​កំពុង​រៀបចំ​ការឈ្លានពាន​ប្រទេស​កូរ៉េខាងត្បូង​តាមរយៈ​បណ្តាញ​រូង​ក្រោម​ដី​សម្ងាត់ ជាមួយ​ការព្រួយបារម្ភ​ថា រូង​ក្រោម​ដី​ចំនួន ២០ ត្រូវបាន​សាងសង់​ហើយ​។​

​    ​មន្ត្រី​កូរ៉េខាងត្បូង​បានដឹង​អំពី​រូង​ក្រោម​ដី​ចំនួន​បួន​នៅក្រោម​ព្រំប្រទល់​ប្រទេស​ទាំងពីរ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា អាចមាន​រូង​ក្រោម​ដី​ច្រើនជាង ១៦ ទៀត​។​

​    ​រឿងនេះ​បង្កឱ្យមាន​ក្តីបារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គ្រោង​នឹង​ឈ្លានពាន​កូរ៉េខាងត្បូង ហើយ​វា​ទើបតែ​កើតឡើង​បាន​ពីរ​ខែ​បន្ទាប់ពី​កូរ៉េខាងជើង​បានធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​។​

​    ​អាជ្ញាធរ​ព្រួយបារម្ភ​ថា រូង​ក្រោម​ដី​ខ្លះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ដឹកជញ្ជូន​ទ័ព​ចំនួន ៣០.០០០ នាក់​ក្នុង​រយៈពេល​មួយ​ម៉ោង​។ នេះ​បើ​យោងតាម​អ្នកជំនាញ​លើ​ប្រទេស​កូរ៉េខាងជើង លោក Michael Havis​។​

​    ​ប៉ុន្តែ​ឆ្មាំ​ការពារ​ព្រំដែន​និយាយថា ជាមួយ​ទំហំ​និង​ម៉ូ​តនៃ​ច្រក​ឆ្លង​ក្រោម​ដី​ទាំងនោះ មានន័យថា ចំនួន​នេះ​មិនអាច​ទៅរួច​នោះទេ​។​

​    ​កាលពី​ឆ្នាំ ២០១៤ មាន​សេចក្តីរាយការណ៍​ថា អាជ្ញាធរ​កូរ៉េខាងត្បូង​នៅតែ​ស្វែងរក​រូង​ក្រោម​ដី​នៅក្រោម​តំបន់​គ្មាន​យោធា (DMZ) រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​រូង​ក្រោម​ដី​ចុងក្រោយបង្អស់​ត្រូវបានរ​ក​ឃើញ​ក្នុង​ឆ្នាំ ១៩៩០​។​

​    ​រូង​ក្រោម​ដី​ដំបូង​គេ​ត្រូវបាន​រកឃើញ​នៅក្នុង​ដែនដី​កូរ៉េខាងត្បូង​ប្រហែល ១,៦ គីឡូម៉ែត្រ​កាលពី​ខែវិច្ឆិកា ឆ្នាំ ១៩៧៤​។ នៅពេលនោះ មន្ត្រី​អាមេរិក​ម្នាក់ និង​ទាហាន​កូរ៉េខាងត្បូង​ម្នាក់​ត្រូវបាន​សម្លាប់​ខណៈ​ស៊ើបអង្កេត ពេល​គ្រាប់បែក​មួយគ្រា​ប់​បាន​ផ្ទុះ​ឡើយ​៕

ប្រភព៖ DailyMail

0
adverise with khmeread
Loading ad ...