samsung-banner
adverise with khmeread

​បាត់​មុខ​យូរហើយ​! ភរិយា​គីម​ជុង​អ៊ុន ដែលជា​អតីត​តារាចម្រៀង បានបង្ហាញ​មុខជា​ថ្មី​ជាមួយ​ស្វាមី​

1

​    ​បន្ទាប់ពី​បាត់​មុខ​ជាង​ប្រាំបី​ខែ​មកនេះ លោក​គីម​ជុង​អ៊ុន​ត្រូវ​បានឃើញ​អង្គុយ​ក្បែរ​ប្រពន្ធ​របស់ខ្លួន​គឺ​ជំទាវ​ទីមួយ Ri Sol Ju​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ឱ្យដឹងថា អ្នក​ទាំងពីរ​បាន​នៅ​ជាមួយគ្នា​នៅ​កម្មវិធី​ប្រកួតប្រជែង​ហ្វឹកហាត់​ប្រយុទ្ធ​ជើង​អាកាស កាលពី​ថ្ងៃទី ០៤ ខែធ្នូ​កន្លងទៅ​។​

​    ​យោងតាម​ទីភ្នាក់ងារ​មជ្ឈមណ្ឌល​សារព័ត៌មាន​កូរ៉េ​ឱ្យដឹងថា ដោយ​មើល​ការប្រកួតប្រជែង​ជាមួយគ្នា មេដឹកនាំ​ដែល​សម្បូរ​ទៅដោយ​រឿងចម្រូងចម្រាស់​រូបនេះ​បានផ្តល់​ជា​ដំបូន្មាន​ទៅដល់​អ្នកចូលរួម​ប្រកួត ហើយ​ជាពិសេស​គឺ​កងទ័ពអាកាស និង​ការពារ​ប្រជាជន​កូរ៉េខាងជើង (KPAF) តែម្តង ខណៈ​ប្រពន្ធ​របស់គាត់​ទស្សនា​ជាធម្មតា​។​

​    ​នៅពេល​ជំទាវ​ទីមួយ​រូបនេះ​បាន​បាត់​ខ្លួន​ជា​លើកដំបូង មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​មាន​ទម្ងន់​ឬក៏​អស់​តម្លៃ​សម្រាប់​គីម​ជុង​អ៊ុន និង​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​។​

​    ​Ri Sol-Ju អតីត​អ្នកចម្រៀង​ដ៏​ស្រស់​សោភា បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​ខែកក្កដា ឆ្នាំ ២០១២ នៅពេល​សាធារណជន​ចាត់ទុក​នាង​ជា "​ប្រពន្ធ​" របស់​គីម​ជុង​អ៊ុន​។ ចាប់តាំងពី​ពេលនោះ នាង​បាន​បានបង្ហាញ​ខ្លួន​នៅ​សាធារណៈ​ម្តងម្កាល​តែប៉ុណ្ណោះ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់