samsung-banner
adverise with khmeread

Yaya ជាតា​រា​ថៃ​ចម្លែក​ខុសគេ និយាយ​ភាសាជាតិ​ខ្លួនឯង​អត់​ច្បាស់ ព្រោះ​ចេះ​ដល់​ទៅ ៦ ភាសា

Untitled 1

    ​អ្នក​ប្រហែលជា​ស្គាល់​នាង Yaya ហើយ នាង​គឺជា​តារា​សម្ដែង​ក្នុង​ប៉ុស្ដិ៍​ទូរទស្សន៍​លេខ ៣ របស់​ថៃ​ដ៏​ស្រស់ស្អាត និង​មាន​ជំនាញ​សម្ដែង​ពោរពេញ​ដោយ​ទេ​ព្យ​កោសល្យ​។ នាង​បាន​ចូលមកក្នុង​វិស័យ​សិល្បៈ​នៅ​អាយុ ១៣ ឆ្នាំ​ដោយ​នាង​ធ្វើជា​តារា​ម៉ូ​ដែល​មួយរូប​។ បន្ទាប់ពី​នាង​ឈាន​ជើង​ចូលមក​សម្ដែង​ក្នុង​ភាពយន្ត ហើយ​នាង​បានទទួល​តំណែង​តួឯក​ក្នុង​រឿង "​បេះដូង​អគ្គីសនី​" ជា​គូប្រជែង​នឹង​តួ​សម្ដែង​ប្រុស Nadech Kugimiya​។​

​    ​រឿង​ដំបូង​របស់​នាង​បាន​ឆក់យក​បេះដូង​ទស្សនិកជន​ស្ទើរ​គ្រប់គ្នា​។ អ្នកគាំទ្រ​របស់​នាង​ជាច្រើន​បាន​សរសើ​ការសម្ដែង​និង​សម្រស់​របស់​នាង ប៉ុន្ដែ​អ្នក​ប្រហែលជា​មិនដែល​ដឹង​រឿង​មួយចំនួន​របស់​នាង​ទេ​។​

​    ​Yaya នាង​ប្រឹងប្រែង​ក្នុងការ​សម្ដែង​រឿង​ណាស់​ជាពិសេស​គឺ​ការ​ទន្ទិញ​បា​រ៉ូ​ភាពយន្ត​ដោយសារ​នាង​មិនសូវ​និយាយ​ថៃ​បានល្អ​ប៉ុន្មាន​ទេ​។ នាង​ធា្ល​ប់​ថត​សកម្មភាព​របស់​នាង​ទន្ទិញ​បា​រ៉ូ​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​សម្ដែង​ក្នុង​រឿង​។ ហើយ​មូល​ហេតុដែល​នាង​មិនសូវ​ជា​ពូកែ​ភាសា​ថៃ ដែលជា​ភាសា​ដើមកំណើត​របស់​នាង គឺ​ដោយសារតែ​នាង​ចេះ ៦ ភាសា​។​

​    ​នេះ​ជា​រឿង​មួយ​ដែល​អ្នកគាំទ្រ​នាង​មួយចំនួន​មិនដែល​ដឹង​សោះ​ពី​នាង​។ នាង​ចេះ​ភាសា​ដូចជា អង់គ្លេស បារាំង អេ​ស្ប៉ា​ញ ន័​រវេ​ស អ៊ីតាលី និង​ថៃ​។​

​    ​ដោយឡែក​ក្រៅពី​ការងារ​សម្ដែង​នាង Yaya ជា​សិស្ស​ពូកែ កាល​រៀន​នៅ​សាលា និង​មាន​ចរិតល្អ ហើយ​នាង​ជួយ​ការងារ​សង្គម​ក្រៅពី​ការងារ​សម្ដែង​របស់​នា​ង​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់