ទាស់​ពាក្យសម្តី​គ្នា​យក​កាំភ្លើង​ច្នៃ​បាញ់​ក្ឌាំង​ឱ្យ​របួស​ប៉ូលិស​វ៉ៃខ្នោះបាន​ម្នាក់

    ​រតនគិរី ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន​ក្នុងករណី ពីបទ​ប៉ុង​ប៉ង​មនុស្សឃាត និង ប្រើប្រាស់​អាវុធ​ខុសច្បាប់ យក​អាវុធ​កែច្នៃ​ស្នប់​ខ្យល់​បាញ់​ឱ្យ​របួស​គូទំនាស់​កាលពី​ថ្ងៃទី​៥​ ខែធ្នូ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦​ល្ងាច នៅ​ចំណុច​ផ្ទះ​ឈ្មោះ វ៉ាត ស្ថិត​ក្នុងភូមិអូរ​កន្តិល សង្កាត់បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ សាន ហេង ភេទប្រុស អាយុ​២៩ឆ្នាំ ជនជាតិខ្មែរ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ជា ប៊ុន​នី ភេទប្រុស អាយុ​៣០​ឆ្នាំ​ ជនជាតិ ខ្មែរ អ្នក​ទាំងពីរ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ។​

    មូលហេតុ​ពួកគេ​ទាស់​ពាក្យសំដី​គ្នា ហើយ​ជនសង្ស័យ​បាន​ទាញ​កាំភ្លើង​កែច្នៃ​បាញ់​ទៅលើ​ជនរងគ្រោះ​បណ្ដាលឱ្យ​រងរបួស​បៀម​គ្រាប់​កែងដៃ​ខាងឆ្វេង។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាន​លុង ដើម្បី​បំពេញ សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់