samsung-banner
adverise with khmeread

សមត្ថកិច្ច​បង្ហាញមុខ​ក្រុមចោរប្លន់​ចំនួន ​០២ ​ក្រុម​សរុប​ ១៣ ​នាក់​ (​មាន​វីដេអូ​)

2

    ភ្នំពេញ ៖ ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​ចំនួន ​១៣​ នាក់ និង​ជនសង្ស័យ​ ២ ​នាក់​ដែល​ជាប់​ក្នុងករណី​ទទួលផល​ចោរកម្ម រួម​និង​វត្ថុតាង​ជាច្រើន ត្រូវបាន​ប៉ូលិស​រាជធានី​ភ្នំពេញ​បង្ហាញមុខ​នៅ​ព្រឹក​ថ្ងៃទី​០៦​ ខែធ្នូ ​ឆ្នាំ​២០១៦​នេះ​ នៅ​បរិវេណ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ 

    លោក​ អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​ ១៥​ នាក់​នេះ គឺ​ក្រុមទី​១​មាន​ចំនួន​១០​ នាក់​ពាក់ព័ន្ធ​នឹង​ករណី ប្លន់​ប្រដាប់អាវុធ​ចំនួន ១៣ ​ករណី និង​ក្រុមទី​ ២​ មាន​ចំនួន​ ៣ ​នាក់​ប្លន់​១​ករណី​ត្រូវបាន​ចាប់ខ្លួនម្នាក់ និង ២​នាក់​ទៀត​ជាប់​ពាក់ព័ន្ធ នឹង​ការ ទទួល​ទិញ​ផល​ចោរកម្ម។ 

    ប៉ូលិស​បា​ដកហូត​វត្ថុតាង​បាន​ទាំងអស់ រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង អាវុធខ្លី​០១​ដើម ម៉ាក​កា​៥៤, គ្រឿងញៀន​ចំនួន​៤៤​កញ្ចប់​ធំ​ល្មម និង​កញ្ចប់​តូច​ចំនួន​២៧​កញ្ចប់ កំបិត​ប៉័ងតោ ចំនួន​១​ដើម ស្លាក​លេខ​ម៉ូតូ​ចំនួន​០៧។​

    លោក​បានឱ្យដឹង​បន្តថា សម្រាប់​ក្រុមទី​១​ដែលមាន​ជនសង្ស័យ ចំនួន​១០​នាក់​គឺជា ក្រុម​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្រើ​អាវុធខ្លី​ភ្ជង់​គំរាម​និង​យក​អាវុធ​វាយ​ជន​រងគ្រោះ​បណ្តាលឱ្យ​របួស​យក​ម៉ូតូ​ម៉ាក​ Zoomer X ជាច្រើន​ករណី​ក្នុង រាជធានី​ភ្នំពេញ។​

    រាល់ពេល​ធ្វើ​សកម្មភាព​ពួកនេះ ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បាន​ហើយ តែងតែ​យកទៅលក់​ឱ្យឈ្មោះ មណ្ឌល ឧ​ត្ត​ម ហៅ​ដំ និង​ឈ្មោះ លៀង ដា​រ៉ា។ ជនសង្ស័យ​បាន​សារភាពថា ពួកគេ ធ្លាប់​ប្លន់​ម៉ូតូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៣​ករណី។​

    ចំណែក ក្រុមទី​២​មាន​ជនសង្ស័យ​៣​នាក់ ដែល​ជាប់​ករណី​ប្លន់​ប្រដាប់អាវុធ​យក ម៉ូតូ​ម៉ា​ឃ្លី​ក​, ទូរស័ ព្ទ​និង​សម្ភារៈ​កាលពី​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃទី​០៣ ​ខែធ្នូ ​ឆ្នាំ​២០១៦ ក៏ត្រូវ​បាន សមត្ថកិច្ច ស្រាវជ្រាវ​ចាប់បាន​ភ្លាមៗ។ ដកហូត​វត្ថុតាង​ទូរស័ព្ទ​អាយ​ហ្វូ​ន​សិច​ផ្លើស​របស់​ជនរងគ្រោះ។​

    លោក​បានឱ្យដឹង​បន្តថា ជនសង្ស័យ​ទាំង​១៥​នាក់​នេះ​រួម ​និង​វត្ថុតាង សមត្ថកិច្ច​បាន រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំណែក​បក្ខពួក​សេសសល់​ដែល​កំពុង​គេចខ្លួន សមត្ថកិច្ច​កំពុងតែ​បន្តធ្វើ​ការស្វែងរក​ចាប់ខ្លួន ជា​បន្តទៀត៕

 

adverise with khmeread

មតិយោបល់