ជនសង្ស័យ​ ៥​ នាក់​លួចកង់​...ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ

    ភ្នំពេញ ៖ ជនសង្ស័យ ​៥ ​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​យក​យានជំនិះ​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​៤០នាទី ត្រង់ចំណុច​ផ្ទះជួល​ភូមិ​ជើ់ង​ឯង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ។ លុះដល់​វេលា​ម៉ោ​១០ ​និង​៤០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត ដល់​ក្បែរ​វត្ត​ជើងឯក ភូមិ​ជើងឯក បានឃើញ​ជនសង្ស័យ​មួយក្រុម​កំពុង​ប្រមូល​ផ្តុំគ្នា​ត្រង់ចំណុច​ផ្ទះជួល​ខាងលើ។​

    ពេលនោះ​សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ចូលទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ​៥​ នាក់ ទី​១​.ឈ្មោះ កែវ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​២.​ឈ្មោះ ស្រី គង្គា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៣​.ឈ្មោះ ផល សុ​ភី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​៤​.ឈ្មោះ ចាន់ ធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៥​.ឈ្មោះ ផល សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជ​នស​ង្ស័​ទាំង​០៥​នាក់​ខាងលើ គឺ​គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ដកហូត​មាន ១-​ម៉ូតូ​ចំនួន​០២​គ្រឿង​ (​ទី​០១​.ម៉ូតូ​ម៉ាក សេ​៥០​គុប​ជ្រុង ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ លេខ​តួ ០៤០៨៣៤០ លេខ​ម៉ាស៊ីន ០៤០៨១៥៤, ទី​២-​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក​សេ​៥០​គុប​ជ្រុង (​ម៉ូតូ​ចាស់​) ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ លេខ​តួ មើល​មិន​ច្បាស់ ត្រូវបាន​គេ​ឈូស លេខ​ម៉ាស៊ីន ០០៤០៩០០), ​ទី ៣-​កង់​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង, សម្ភារៈ​ដោះ​ម៉ូតូ​មួយចំនួន, សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន បាន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជើងឯក តាម​នីតិវិធី​ច្បាប់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់៕

Unnamed %281%29
adverise with khmeread
Loading ad ...