ប៉ូលិស​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​ចាប់​បុរស​ម្នាក់​តាម​ដីកា​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង បាន​អនុវត្តតាម​ដីកា​សាលាដំបូង​ខេត្ត ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅ​នៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​។​

    ប៉ូលិស​និយាយថា មុខសញ្ញា ឈ្មោះ ស៊ុំ ឃី​ត ហៅមូ ភេទ​ប្រុស អាយុ២៣ឆ្នាំ ការចាប់ខ្លួន​យោងតាម​ដីកា​លេខ ១២៣៣ ត​.​ព​/16 កោះកុង​ថ្ងៃទី ២៨ ខែកក្ត​ដា ឆ្នាំ ២០១៦ ចៅក្រម​ស៊ើ​ប​សួរ ចេង ប៊ុនលី​ ត្រូវបាន​ចោទ ពីបទ​ហិង្សា​ដោយ​ចេតនា ស្ថាន​ទម្ងន់ទោស​ដោយ​មនុស្ស​ច្រើន​នាក់​ក្នុងឋានៈ​ជា​សហចារី នៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង៕

15321678 1203171176436422 1247908933 o
adverise with khmeread
Loading ad ...