adverise with khmeread 3046549e00000578 0 image a 18 1453081531309

មេចោរ​រូប​ស្រស់​ជនជាតិ​អង់គ្លេស​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ដឹកនាំ​ក្រុមចោរប្លន់​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​នៅ​ថ្ងៃ​ចន្ទ​នេះ នារី​ជនជាតិ​អង់គ្លេស​វ័យ ២៦ ឆ្នាំ​ដ៏​ស្រស់ស្អាត​ម្នាក់​បាន​រង​ការចោទប្រកាន់​ពីបទ​សមគំនិត​រៀបចំ​គម្រោង​ប្លន់​យ៉ាង​ប្រសាច​ពេញ​ប្រទេស​អា​ហ្ស​ង់​ទីន​ ប៉ុន្តែ​ខាង​មិត្តភក្តិ​និង​គ្រួសារ​របស់​នាង​និយាយថា រូបនាង​គឺជា "​ក្មេងស្រី​គួរឱ្យ​ស្រឡាញ់ មិនមែនជា​មេចោរ​អី​នោះទេ​។  

​    ​ម្តាយកូន​មួយ នាង Georgia Wawman ដែល​ប៉ូលិស​អា​ហ្ស​ង់​ទីន​ដាក់​រហស្សនាម​ថា "​មេចោរ​អង់គ្លេស​" ត្រូវបាន​ប៉ូលិស​ភ្ជង់​និង​ចាប់ខ្លួនបាន​ពីបទ​ដឹកនាំ​ក្រុមចោរ​ដែល​បន្លំ​ខ្លួន​ជា​មន្ត្រីប៉ូលិស​ដើរ​ប្លន់​តាម​សហគមន៍​នានា​នៅ​ភាគ​ខាងជើង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​។ 

​    ​ប៉ុន្តែ​គ្រួសារ​របស់​នាង​បាន​ទទូចថា កញ្ញា Wawman ដែល​ធំ​ដឹងក្តី​នៅ​ទីក្រុង Marlborough ខេត្ត Wiltshire គឺជា​មនុស្ស​ស្លូតត្រង់ និង​ជា​ជនរងគ្រោះ​នៃ​អំពើ​ប្រមាថ​ប្រឆាំង​ជនជាតិ​អង់គ្លេស​ពី​សំណាក់​ជនជាតិ​អា​ហ្ស​ង់​ទីន​ដែលមាន​គំនុំ​រឿង​ទឹកដី​ជាមួយ​អង់គ្លេស​តែប៉ុណ្ណោះ​។ 

​    ​មិត្តភក្តិ​នាង​បានចាត់ទុក​កញ្ញា Wawman ដែលមាន​ឪពុក​ជា​អ្នក​ផលិតភាព​យន្ត​ឯកសារ​ក្នុង​ចក្រភព​អង់គ្លេស ថា​ជា "​ក្មេងស្រី​ល្អ​ណាស់​" និង "​មិនមែនជា​ក្មេង​អាក្រក់​" ដូច​អា​ហ្ស​ង់​ទីន​ចោទប្រកាន់​នោះទេ​។ 

​    ​គេ​បានដឹងថា កញ្ញា Wawman បាន​ផ្លាស់​មក​រស់នៅ​អា​ហ្ស​ង់​ទីន​ក្នុង​ឆ្នាំ ២០០៦ មក​រស់នៅ​ភូមិគ្រឹះ​ជនបទ​ដ៏​ប្រណីត​ជាមួយ​ម្តាយចុង​របស់​នាង ប៉ុន្តែ​ច្រើន​ខែក្រោយ​មក​បាន​រើ​មក​រស់នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​ដើម្បី​រស់នៅ​ជាមួយ​មិត្ត​ប្រុស​ជា​ជន​អន្ធពាល​ឈ្មោះ Mino​។ 

​    ​គេ​បាន​និយាយថា​ប៉ូលិស​អា​ហ្ស​ង់​ទីន​បាន "​បំភិតបំភ័យ​" នាង​តាមរយៈ​ការ​ចម្រៀង​បទ​ជាច្រើន​អំពី​ប្រជុំ​កោះ Falklands (​ដែល​ប្រទាញប្រទង់​ជាមួយ​អង់គ្លេស​) ដោយ​មិនបាន​ផ្តល់​អាហារ​ឬ​ទឹក​ដល់​នាង​ទេ​អំឡុង​ការសួរចម្លើយ​រយៈពេល ១០ ម៉ោង​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់