អ្នករាំកំដរឆាកម្នាក់ដួលស្លាប់នៅលើឆាក ខណៈពេលកំពុងសម្តែង

          អ្នក​រាំ​កំដរ​ឆាក​ដ៏កម្សត់​ម្នាក់​បាន​ដួល​និង​ស្លាប់នៅ​លើ​ឆាក​សម្តែង​តែ​ម្តង ខណៈ​ពេល​ទស្សនិក​ជន​បែរជា​ទះដៃអបអរសាទរ​ ដោយ​គិត​ថា នេះគឺជា​ផ្នែក​មួយនៃ​កម្មវិធីសម្តែង​ទៅវិញ។

          បុរស​វ័យ​៤៨​ឆ្នាំ​រូបនេះ​បានសម្តែង​ក្បាច់រាំ Lezginka នៅពេល​លោក​ដួល​សន្លប់​ដោយ​សារបញ្ហា​សុខភាព​។

          ការសម្តែង​ ដែល​ត្រូវ​បាន​ថត​ដោយ​សមាជិក​ម្នាក់ក្នុងក្រុម​ទស្សនិក​ជន​តាម​រយៈ​ទូរស័ព្ទដៃស្មាតហ្វូន​នោះ បង្ហាញថា បុរសម្នាក់នេះដួលលើ​ឆាក​ ខណៈ​កំពុង​សម្តែង​ក្បាច់រាំ​នៅទីក្រុង Urus-Martan នៅ​សាធារណរដ្ឋឆេកឈិន​របស់​រុស្ស៊ី។

          បុរស​ឈ្មោះ R Khusainov កំពុងសម្តែង​ក្បាច់រាំ​យ៉ាងស្វាហាប់​ក្នុង​កម្មវិធី​ប្រគំតន្ត្រីទិវាអ្នកម្តាយ​ ខណៈ​តារា​ចម្រៀង​ស្រី Liza Akhmatova ច្រៀង​បទ​ចម្រៀ​ង​​ជនជាតិឆេកឈិន។

          ប៉ុន្តែភ្លាមនោះ លោក Khusainov ហាក់ដូចជា​បាត់ជំហរ​ហើយ​ដួល​លើ​ឆាក​ ចំណែក​នាង Akhmatova បន្តច្រៀង​និង​រាំ​ក្រឡឹងជុំវិញ​គាត់ ដោយ​មិន​ដឹងថា មានអ្វីកើតឡើង​ពិតប្រាកដ។

          បន្តិចក្រោយមក​ ទើបដឹងថា មាន​រឿងមិនស្រួល​ ហើយ​សមាជិក​នៃក្រុម​សម្តែង​ស្ទុះចូល​មក​ដើម្បីពិនិត្យ​មើល​ស្ថានភាពរបស់លោក Khusainov ។ ក្រុម​គ្រូពេទ្យ​ក៏បាន​មក​ដល់ភ្លាមៗ​ដែរ ប៉ុន្តែ​លោក Khusainov ដែល​បម្រើ​ការ​ងារជា​គ្រូបង្ហាត់រាំ​សម្រាប់កុមារនោះ​ បាន​ស្លាប់បាត់ទៅហើយ។ ក្រុម​គ្រូពេទ្យ​ប្រាប់​ថា បុរសម្នាក់នេះមាន​ប្រវត្តិ​កើតជំងឺ​បេះដូង៕

 

4221396001 5235937673001 5235906456001 vs adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...