ជើងឯក UFC លោក McGregor នឹងបង្ហាញមុខក្នុងរឿង “Game of Thrones” ខណៈមានការផ្គូផ្គងឲ្យវាយជាមួយ Floyd

          កីឡាករប្រដាល់​ក្នុងទ្រុង Conor McGregor កំពុង​ស្ថិតក្នុង​ដំណើរ​ចូល​រួម​សម្តែង​ក្នុង​ភាព​យន្តសម្រាប់​ទូរទស្សន៍​រឿង “Games of Thrones” ។

          កីឡាករ​សញ្ជាតិ​អៀរឡង់​រូបនេះ​គ្រោងនឹងបង្ហាញ​ក្នុង​ភាគបន្ទាប់មួយ​នៅ​ក្នុង​ចំណោម​ពីរ​ភាគនៅសល់​ ដែលជាភាពយន្តភាគរបស់ទូរទស្សន៍ HBO ខណៈ​មាន​ការជជែក​កាន់តែខ្លាំង​ឡើង​ជុំវិញ​ការ​ប្រកួត​ដែល​ទឹកប្រាក់​រាប់លាន​ផោន​ជាមួយ​ជើង​ខ្លាំង Floyd Mayweather ។ ​

          ប្រភព​មួយ​បាន​ប្រាប់​កាសែត The Sunday Life ថា “​មាន​ការ​ឯក​ភាព​ថា McGregor នឹងបង្ហាញមុខ​ក្នុងភាគបន្ទាប់មួយ​ក្នុង​ចំណោម​ភាពយន្ត​ពីរ​ភាគ​ដែល​នៅ​សល់​នៃរឿង “Games of Thrones” ។

          ប្រភពដដែល​បាន​និយាយថា “គាត់គឺជា​បេក្ខភាព​ដែលទូរទស្សន៍ HBO ស្វែង​រក​ ហើ​យថា អ្នក​ដឹកនាំរឿង​​ម្នាក់​ក្នុងចំណោម​អ្នកដឹកនាំរឿង​ Game Of Thrones គឺជា​អ្នក​គាំទ្រដ៏សំខាន់​ចំពោះ​កីឡាវាយ​ដាក់ទ្រុង​នេះ។ ពួកគេជឿថា គាត់អាចជា​បេក្ខភាពដ៏ស័ក្តិសម​សម្រាប់ភាព​យន្តនេះ”។

          McGregor ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្នែក​ប្រដាល់ ហើយ​ជើង​ឯក​វាយ​ដាក់​ទ្រុង​ពី​រប្រភេទទម្ងន់​នេះ​បាន​ប្តេជ្ញាថា នឹងវាយឲ្យ Mayweather សន្លប់​តែ​ម្តង៕

adverise with khmeread