samsung-banner
adverise with khmeread

David Luiz មិននិយាយមួយម៉ាត់ តែម្តាយវិញចេញមកចម្អក Sergio Aguero យ៉ាងផ្អែមមាត់!

1

    ​Sergio Aguero ត្រូវបាន​ចម្អក​ដោយ​ម្តាយ​របស់ David Luiz បន្ទាប់ពី​ការ​ធាក់​ដ៏​អាក្រក់​បំផុត​របស់គាត់​ទៅលើ​កូនប្រុស​របស់​អ្នកស្រី អំឡុង​ការប្រកួត​បញ្ចប់​លទ្ធផល​ជ័យជម្នះ ៣-១ របស់​តោ​ខៀវ Chelsea ទៅលើ​មេឃ​ខៀវ Manchester City ។​

​    ​ខ្សែការពារ​អន្តរជាតិ​ប្រេ​ស៊ី​ល Luiz ត្រូវបាន​ធាក់​ទៅលើ​ជង្គង់ ដោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Aguero នៅ​រយៈពេល​ប្រាំមួយ​នាទីចុងក្រោយ​មុន​បញ្ចប់​ការប្រកួត ខណៈដែល​កំហឹង​កំពុងមាន​ការផ្ទុះ​យ៉ាង​ពេញទំហឹង​ក្នុងអំឡុង​ពេលដែល​តោ​ខៀវ​ទទួល​ជ័យជម្នះ​នៅលើ​ទឹកដី Etihad Stadium ។​

​     វា​ក៏​មិនមែនជា​លើកដំបូង​នោះឡើយ​សម្រាប់ Aguero ដែល​បាន​ប្រព្រឹត្ត​អាក្រក់​បែបនេះ​ទៅលើ Luiz នៅលើ​ទីលាន ខណៈដែល​ខ្សែប្រយុទ្ធ​រូបនេះ​កាលពីមុន​ធ្លាប់បាន​ហក់​ជាន់​ជើង​ពីរ​ទៅលើ​ខ្សែការពារ​តោ​ខៀវ ក្នុងអំឡុង​ជំនួប FA Cup កាលពី​ឆ្នាំ ២០១៣​។​

​    ​ម្តាយ​របស់ Luiz អ្នកស្រី Regina Celia បានបង្ហាញ​ពី​ក្តី​អាណិតអាសូរ​បែប​ចម្អក​ទៅលើ Aguero  ពេលដែល​គាត់​ត្រូវបាន​ទទួល​កាត​ក្រហម​ពី​អាជ្ញាកណ្តាល Anthony Taylor​។​

​    ​នៅលើ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Instagram ដែល​អម​មក​ជាមួយនឹង​រូបភាព​មួយ​សន្លឹក​នៃ​ការប៉ះទង្គិច​គ្នា និង​ខ្សែប្រយុទ្ធ​របស់​មេឃ​ខៀវ​ត្រូវបាន​បណ្តេញចេញ អ្នកស្រី​បានសរសេរថា "​ខ្ញុំ​មិន​យល់​ពី​ទឹកមុខ​ភិតភ័យ​របស់គាត់​ទេ (Aguero) នៅពេល​គាត់​បាន​កាត​ក្រហម​! ក្មេង​គួរឱ្យ​កម្សត់​នេះ​អត់​ធ្វើ​ខុស​អី​រលីង​!"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់