អេ​ឡិច ចាន់​ត្រា ជោគជ័យ​ការងារ​ខ្លាំង​ចុងឆ្នាំ​២០១៦

    ​    ​ភ្នំពេញ​-​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ក្នុង​ពិធីមង្គលការ​និង​ពិធីជប់លៀង​ផ្សេងៗ ភ្ញៀវកិត្តិយស​ជាច្រើន​បានផ្តល់​តំលៃ​ទៅ​ឲ្យ​ក្រុមការងារ អេ​ឡិច ចាន់​ត្រា ជា​អ្នករៀបចំ​ប្រគុំ​តន្ត្រី ដល់​តារាចម្រៀង​រាង​ខ្ពស់​ស្រលះ​រូបនេះ​។ 

​    ​នៅ​ចុងឆ្នាំ​២០១៦ នេះ ក្រុម​ចម្រៀង Alex Entertainment បានទទួល​រៀបចំ​ការប្រគុំ​តន្ត្រី ស្ទើរតែ​គ្រប់​កម្មវិធី ជាក់ស្តែង​ពិធីមង្គលការ ស្ទើរ​រាល់ថ្ងៃ​បាន​ទៅលើ​ក្រុម​តារាចម្រៀង​អេ​ឡិច ចាន់​ត្រា​។ 

​    ​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន អេ​ឡិច បាន​អរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​គាំទ្រ​ក្រុមការងារ​របស់ខ្លួន ទាំង​ភ្ញៀវ​មង្គលការ និង​ភ្ញៀវ​ក្នុង​ពិធីជប់លៀង​ផ្សេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ភ្លេង តារាចម្រៀង និង​ពិធីករ ដែល​បាន​សហការ​បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​កម្មវិធី​ទាំងមូល​ដំណើរការបាន​យ៉ាង​ល្អ​។ 

​    ​បន្ថែម​លើ​នេះ​ទៀត លោក​បាន​ប្តេ​ជ្ងា​ថា នឹង​ខិតខំ​រិះរក​គំនិត​ប្លែកៗ សេវាកម្ម ទាំង​ការ​ស្លៀកពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ ជូន​ទៅដល់​ម្ចាស់​ពិធី ដោយ​ប្រកប​នឹង​គុណភាព នឹង​តំលៃ​នៃ​ការងារ​ដែល​ម្ចាស់​ពិធី​ទាំងអស់​ដែល​បានផ្តល់​ទំនុកចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​៕​

​    ​ដោយ​-​ខ្មែរ​រីដ​

adverise with khmeread

អ្នកនឹងចូលចិត្ត