samsung-banner
adverise with khmeread

ចេះតែមានហើយ! អត់ការងារធ្វើ ទៅស្ទាប់ប្រដាប់ភេទក្មេងស្រីភ្លោះពីរនាក់បងប្អូន ឥឡូវកំពុងកន់ក

15388768 1203305676422972 1316541344 o

    ភ្នំពេញ​ ៖ ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ជា​អនីតិជន​កូនភ្លោះ​២​នាក់ ចោទ​ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា បុរស​កំហូច​ខាងលើ​នោះ​ឈ្មោះ ហុង សុផល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ អម​តាមផ្លូវ​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ រ​.​ស​.​ន​.​ស​​ ​អាយុ​៧​ឆ្នាំ ជា​សិស្សសាលា ​និង​ម្នាក់ទៀត​ឈ្មោះ រ​.​ស​.​ន​ អាយុ​៧​ឆ្នាំ ជា​បងប្អូន​កូនភ្លោះ មាន​ទី​លំ​ក្បែរផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    យោងតាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ខាងលើ បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ ជនជាប់ចោទ ឈ្មោះ​ ហុង សុផល ដែលជា​អ្នកភូមិ​នៅផ្ទះ​ក្បែរ​គ្នា​បាន​ប្រើ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ រ​.​ស​.​ន ​ឱ្យទៅ​ទិញ​ថ្មពិល ដោយ​ឱ្យ​លុយ​ ៥.០០០​ រៀល។​ ​ពេល​មកវិញ​ប្រគល់​លុយ​សល់​៣.០០០​ រៀល​ឱ្យទៅ​ឈ្មោះ ហុង សុផល វិញ។​

    នៅពេល​ល្ងាច​ថ្ងៃ​ដដែល​នោះ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ម្តាយ​របស់​នាង​ថា ឈ្មោះ ​ហុង សុផល ក្រោយពី​ប្រើ​ឱ្យ​ទិញ​ថ្មពិល រួច​បានមក​ចាប់​នាង​ស្ទាប​ប្រដាប់ភេទ ហើយ​ថា​នាង​ភ័យខ្លាច​ខ្លាំងណាស់។​

    ក្នុងពេល​នោះដែរ​​ប្អូន​របស់​នាង​ម្នាក់ទៀត​ក៏បាន​ប្រាប់​ម្តាយ​នាង​ដែរ​ថា "​ថ្ងៃមុន​ពូ​ហ្នឹង​ក៏បាន​ចាប់​ស្ទាប​ប្រដាប់ភេទ​របស់​នាង​ដែរ​ ខណៈ​ម្តាយ​នាង​ទៅ​ធ្វើការ​បាត់អស់​"​។​

    ក្រោយពី​បាន​ស្តាប់​ការរៀបរាប់​របស់​កូនៗ​រួច​ម្តាយ​នាង​មានការ​ខឹងសម្បារ ក៏បាន​មកប្តឹង​ប៉ូលិស​មូលដ្ឋាន​ឱ្យជួយ​អន្តរាគមន៍​រក​យុត្តិធម៌​។​

    ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួច​ប៉ូលិស​មូលដ្ឋាន​ក៏បាន​ចុះទៅ​ឃាត់ខ្លួន​បុរស​ឈ្មោះ ហុង សុផល មក​សាកសួរ និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​បន្ត ដើម្បី​ចាត់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់