សកម្មភាពបែបហិង្សាលើគូប្រកួតរបស់ Sergio Aguero បានធ្វើឲ្យកីឡាកររូបនេះជាប់បម្រាមជាបន្តបន្ទាប់

          ខ្សែប្រយុទ្ធរបស់​ក្លឹប​ Man City កីឡាករ Sergio Aguero បាន​ជាប់​បម្រាម​ជាថ្មីបួន​​ប្រកួតទៀតបន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយសារតែ​ Aguero បាន​ព្យាយាម​ដណ្តើម​បាល់​ហើយ​បន្លំ​ធាក់​​ជើង​ឆ្វេងខ្សែការពារ David Luiz​ ស្តែងៗ និងពេញ​ទំហឹង​ធ្វើ​ឲ្យ​ Luiz ដួល​ទាំងការ​ឈឺចាប់។

          ​ជម្លោះ​ក៏ចាប់ផ្តើម​កើត​មាន​បន្ទាប់ពី​ឧប្បត្តិហេតុនេះ ហើយអាជ្ញា​កណ្តាល Anthony Taylor ក៏បានសម្រេចបណ្តេញ​​ Fernandinho ចេញផងដែរដោយ​សារ​ចាប់ច្របាច់ក​ Cesc Fabregas ​រុញផ្ទប់ទៅ​នឹង​ផ្ទាំង​ប៉ាណូហើយដួល​នៅចំពោះ​មុខ​ទស្សនិកជន។

          កន្លងមក Agueo ធ្លាប់បានជាប់បម្រាម​បី​ប្រកួត​ម្តងរួច​ហើយ​កាលពី​ដើម​រដូវ​កាល​នេះ​ ដោយ​សារតែឲ្យ​កែង​លើ​ខ្សែការ​ពារ​ Winston Reid ពេល​ប្រកួត​ជាមួយ​ក្រុម West Ham ។ ​ឥឡូវនេះ​ Aguero នឹង​ទទួល​បាន​បម្រាម​មួយប្រកួត​បន្ថែម​ទៀត ពីលើ​បម្រាម​បីប្រកួត​ដោយស្វ័យ​ប្រវត្តិ​ចពោះ​ហេតុការណ៍​ថ្មីៗនេះ៕

adverise with khmeread
ប្រភព៖ Mirror