Manuel Pellegrini: Claudio Bravo គឺជាអ្នកចាំទីដ៏ល្អបំផុតក្នុងពិភពលោក

          បើទោះបីជា​អ្នក​គាំទ្រ​ក្លឹប​ Man City ហាក់ដូចជាមិនសូវពេញចិត្ត​ចំពោះ​ការសមត្ថភាព​របស់អ្នក​ចាំទី Claudio Bravo ក៏ដោយ ប៉ុន្តែ​អតីត​គ្រូបង្វឹក​ក្លឹប​City ដែលជាមិត្តរួមជាតិ​របស់ Bravo លោក Manuel Pellegrini បែរ​ជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំងចំពោះកីឡាករ​រូបនេះ ​។ 

          លោក Pellegrini បាន​ចេញមុខការពារ​កីឡាកររូបនេះហើយ​រិះគន់​ចំពោះ​សារព័ត៌​មាន​​អង់​គ្លេស​។ លោក Pellegrini បាន​និយាយថា “​Bravo ទទួលរងការ​រិះ​គន់យ៉ាងខ្លាំង​ ប៉ុន្តែ​ពិតណាស់ គាត់​គឺជា​អ្នក​ចាំទី​ល្អបំផុត​ក្នុង​ពិភព​លោក។ សារ​ព័ត៌មាន​អង់គ្លេស​ពិតជា​មិនយោគ​យល់ចំពោះ​គាត់សោះ”។​

          ស្របពេល​ជាមួយគ្នានោះដែរគ្រូបង្វឹកក្លឹប City លោក Pep Guardiola បាន​បដិ​សេធ​មិន​បន្ទោស​​បញ្ហា​ការពារ​ទេចំពោះបរាជ័យ ​៣-១ ដោយសារក្រុម​​ Chelsea ​កាល​ពីចុង​សប្តាហ៍​នេះទេ៕

Bravo adverise with khmeread
ប្រភព៖ Mirror

មតិយោបល់