adverise with khmeread Steve

ពិធីករ ស្ទីវ ហាវី ស្រក់ទឹកភ្នែកពេលរំឭកពីកំហុស អំឡុងកម្មវិធីជ្រើសរើសបវរកញ្ញាចក្កវាឡ

វា​ហាក់ដូជា​ថា លោក ស្ទីវ ហាវី (Steve Harvey) នៅតែមានអារម្មណ៍​សោក​ស្តាយយ៉ាងខ្លាំង​​ចំពោះ​​ហេតុការណ៍ដែលលោកបានធ្វើ​ នៅ​ក្នុង​កម្មវិធី​ប្រ​កួត​ជ្រើសរើស​បវរកញ្ញាឯកចក្កវាឡ​ឆ្នាំ​២០១៥ ។

ពិធីករវ័យ៥៨​ឆ្នាំ​រូបនេះ​ពិតជាមានអារម្មណ៍​សោកស្តាយ​ហើយ​លោក​​ទទួល​ស្គាល់កំហុសរបស់លោក​នៅ​កម្មវិធី “Steve Harvey” ដែលចូល​រួម​ដោយ​បវរកញ្ញាកូឡុំ​ប៊ី អេរៀដណា ហ្គូទារ៉េស (Ariadna Gutierrez) ផងដែរ​។

          នៅក្នុងកម្មវិធី​នេះ លោក ហាវី បានស្រក់ទឹកភ្នែកនៅ​ពេល​លោករំឭក​ពី​ព្រឹត្តិការណ៍​ដ៏អាម៉ាស់​នេះ។

          លោក ហាវី បាននិយាយថា “រឿងនេះបានធ្វើឲ្យ​ខ្ញុំដេកមិនលក់​ច្រើនយប់​។ ខ្ញុំមិនអាចផ្តល់​បទសម្ភាស​ណាមួយ​ ទាល់តែខ្ញុំអាចនិយាយទៅកាន់មនុស្ស​ពីរ​នាក់​ ដែល​ប៉ះពាល់ខ្លាំងបំផុតគឺ ភីយ៉ា និង អេរៀដណា។ មិនថា វាពិបាក​ប៉ុណ្ណា​ចំពោះខ្ញុំនោះទេ ប៉ុន្តែសម្រាប់អ្នកទាំងពីរ​គឺ​ប៉ះពាល់​ខ្លាំងជាងនេះឆ្ងាយ​ណាស់។ កម្មវិធីនេះនឹងផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​បញ្ចប់ព្រឹត្តិការណ៍ដែលគួរឲ្យសោកស្តាយ​នេះ”។

អំឡុងពេលប្រកួ​តជ្រើសរើស​បវរកញ្ញាឯក​ចក្កវាឡកាលពីថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៥ លោក ហាវី បាន​ប្រ​កាសផ្តល់ជ័យលាភី​ទៅឲ្យ​ ហ្គូទារ៉េស។ប៉ុន្តែ​ក្រោយ​មក​លោកបានប្តូរវិញ ហើយ​ធ្វើការសូមអភ័យទោស​ចំពោះ​កំហុស​នេះ​នៅ​លើ​ឆាក​។ លោក ហាវី និយាយថា “ខ្ញុំ​ទទួល​ខុសត្រូវ​ចំពោះរឿងនេះ។ វា​ជា​កំ​ហុស​របស់ខ្ញុំ”៕

adverise with khmeread

មតិយោបល់