អតីតប្រធាន FIFA លោក Sepp Blatte បរាជ័យក្នុងបណ្តឹងឧទ្ធរណ៍

          អតីតប្រធាន FIFA លោក Sepp Blatter បាន​បរាជ័យ​នៅក្នុង​បណ្តឹងឧទ្ធ រណ៍​​ចំពោះ​បម្រាមមិន​ឲ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធនឹង​វិស័យ​បាល់​ទាត់​រយៈ​ពេល​៦​ឆ្នាំ​។

          លោក Blatter ដែល​ធ្លាប់ធ្វើជា​ប្រធាន​ FIFA នៅចន្លោះឆ្នាំ​១៩៩៨ ​ដល់​ឆ្នាំ​២០១៥​នោះ បាន​តវ៉ានឹងបម្រាម​ដែលបានចេញកាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ជុំវិញ​ការ​ចោទ​ប្រកាន់​លើការចំណាយ​មិនស្មោះត្រង់ទៅឲ្យ​ប្រធាន​ UEFA Michel Platini ។​លោក Michel Platini ក៏ត្រូវ​ទទួលបម្រាម​​ដូចគ្នាដែរ ប៉ុន្តែ​លោក Blatter បាន​បរា​ជ័យ​ក្នុងការទាមទារភាព​ស្អាតស្អំ​របស់​លោក។

          ទោះបីជាយ៉ាងណា លោក Blatter នៅតែមាន​គម្រោងចេញផ្សាយ​សៀវ ភៅដែលកត់ត្រាអំពី​ការងារ​រយៈ​ពេល​១៨​ឆ្នាំ​របស់​លោកក្នុង​តួនាទី​ដ៏មាន​ឥទ្ធិពល​បំផុតក្នុងវិស័យ​កីឡាករពិភពលោក៕

Sepp
adverise with khmeread
ប្រភព៖ Mirror
Loading ad ...