samsung-banner
adverise with khmeread

​រថយន្ត​ស្ព័​រ​ដំបូងបង្អស់​របស់​ពិភពលោក​ចំណាស់​ជាង ១០០ ឆ្នាំ ដាក់លក់​ដេញថ្លៃ បាន​ថ្លៃ​កប់​ពពក​

1

​    ​២០១៦ បានក្លាយ​ឆ្នាំ​នៃ​ការបង្កើត​រថយន្ត​ស្ព័​រ​ថ្មីៗ​ជាច្រើន​។​

​    ​ជាមួយ​ការបង្កើត​ថ្មី​ពី​ឧស្សាហកម្ម​ផលិត​រថយន្ត​ធំៗ​ដូចជា Bugatti, Ferrari, Aston Martin និង McLaren ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ដើម្បី​បង្កើត​រថយន្ត​ដ៏​លឿន និង​មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ជាង​មុន​គឺ​ខ្លាំងក្លា​ជាង​សព្វដង​ទៅទៀត​។​

​    ​ឥឡូវ​រថយន្ត​ស្ព័​រ​របស់​ពិភពលោក​ដំបូង​គេ​កំពុង​ទាក់​ចំណាប់អារម្មណ៍​ពិភពលោក​។​

​    ​រថយន្ត​ឈ្មោះ 'Prince Henry' Sports Torpedo ប្រភេទ​ម៉ាស៊ីន Vauxhall កម្លាំង ២៥ សេះ​ផលិត​ឆ្នាំ ១៩១៤​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​រថយន្ត​ស្ព័​រ​របស់​ពិភពលោក​ដំបូង​គេ ត្រូវបាន​លក់​នៅ​តម្លៃ ៥១៦.៧០០ ដុល្លារ នៅក្នុង​ការដេញថ្លៃ​រប​ស់​ក្រុមហ៊ុន Bonhams ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី ០៤ ខែធ្នូ​។​

​    ​ដោយមាន​ល្បឿន ១២៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​បង្កើត​ដំបូង រថយន្ត Prince Henry បាន​បំបាក់​គូប្រជែង​របស់ខ្លួន ហើយ​បានធ្វើឱ្យ​ហ្វូងមនុស្ស​ភ្ញាក់ផ្អើល​ជាមួយ​ល្បឿន និង​សម្រស់​របស់​វា​។​

​    ​យោងតាម​លោក Rob Hubbard អ្នកជំនាញ​ខាង​រថយន្ត​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Bonhams ឱ្យដឹងថា ជាង​មួយ​សតវត្សរ៍​ក្រោយមក រថយន្ត​ប្រភេទ​នេះ​គឺ​កម្រ​មាន ហើយ​មានតែ ៧ គ្រឿង​តែប៉ុណ្ណោះ​នៅលើ​ពិភពលោក​សព្វថ្ងៃ​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់