សាស្ត្រាចារ្យ​មួយរូប​ព្រមាន​ថា ទឹកកក​តំបន់​ប៉ូល​ខាងជើង​អាច​បាត់ស្រមោល​ពី​ផែនដី​ក្នុងពេល ២ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​

    ​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយនេះ​សីតុណ្ហភាព​នៅ​ប៉ូល​ខាង​ជើងបាន​ឡើងទៅ​ដល់ ២២ អង្សា​ក្ដៅ​ជាង​សីតុណ្ហភាព​ជា​មធ្យម​ក្នុងឆ្នាំនេះ​។ សីតុណ្ហភាព​នៅ​ប៉ូល​ខាងជើង​កាន់តែ​ក្ដៅ​ឡើងៗ ដែល​នេះ​មិន​ធា្ល​ប់​កើតមាន​ពីមុន​ឡើយ​។​

​    ​ខាងក្រោម​នេះ​គឺជា​ក្រាប​របស់លោក Zack Labe បណ្ឌិត​នៅ​សាកលវិទ្យាល័យ Cornell University ដែល​បាន​រកឃើញ​ការឡើង​កម្តៅ​នៅ​ប៉ូល​ខាងជើង​មុនគេ ហើយ​ដាក់​ឱ្យឃើញ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ​។​

​    ​វា​មាន​ផលប៉ះពាល់​ច្រើនណាស់​សម្រាប់​ការឡើង​សីតុណ្ហភាព​នេះ​។ ទឹកអំបិល​ត្រូវការ​សី​ណ្ហ​ភាព -៥ អង្សា​ដើម្បី​កក ហើយ​សម្រាប់​សីតុណ្ហភាព ២២ អង្សា​គឺ​វា​ក្ដៅ​ពេក​ហើយ​សម្រាប់​ប៉ូល​ខាងជើង ដែល​ទឹកអំបិល​មិនអាច​កក​បានទេ​។ នេះ​មានន័យថា​អាកាសធាតុ​ត្រជាក់​របស់​ផែនដី​មិនអាច​វិលត្រឡប់​ទៅរក​រដូវរងារ​វិញ​នោះទេ​។​

​    ​លោក Peter Wadhams ជា​សាស្ត្រាចារ្យ​ម្នាក់​ផ្នែក Ocean Physics នៅ​សាកលវិទ្យាល័យ Cambridge University បាន​ព្យាករណ៍​ថា យ៉ាងយូរ ២ ឆ្នាំ​ទៀត​ទឹកកក​តំបន់​ប៉ូល​ខាងជើង​នឹង​រលាយបាត់​ខ្លួន​ទាំងស្រុង អំឡុងពេល​រដូវក្ដៅ​។​

​    ​ហើយ​វា​អាច​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​មួយ និង​ក្មេងជំនាន់ក្រោយ​នឹងមិន​អាច​ឃើញ​ទឹកកក​នៅ​ប៉ូល​ខាងជើង​ទៀត​នោះឡើយ​៕

ប្រភព៖បរទេស

Arctic ice pixabay unsplash
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...