ឃាត់​យួន​បាន​ ១៣ ​នាក់​ចូលមក​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់​

    ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ជនជាតិ​យួន​ចំនួន​ ១៣​ នាក់​លើ​ ២ ​ទីតាំង​ផ្សេ​គ្នា​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី៦​ ធ្នូ​ ២០១៦​នេះ នៅ​ផ្លូវ​លេខ​១៣៨​ ក្រម​ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា អង្គភាព​នាយកដ្ឋាន​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​អនុវត្ត​នីតិវិធី​ទៅលើ​ជន​អន្តោ​ប្រវេ​សន្ត​វៀតណាម ដែល​ចូលមក​រស់នៅ​ដោយ​ខុសច្បាប់​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ជា​លទ្ធផល ក្រុមការងារ បាន​ដំណើរការ​ត្រួតពិនិត្យ ចំនួន​២​គោលដៅ គឺ​ទី១- ផ្ទះ​លក់​កាហ្វេ​លេខ​៣៧ ផ្លូវ​លេខ​១៣៨ បាន​រកឃើញ និង ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​យួន សរុប​៥​នាក់ (​ប្រុស​៥​នាក់​) និង ទី២ ផ្ទះ​ស្នូក​ឃើ​រ លេខ​៣៩ ផ្លូវ​លេខ​១៣៨ បាន​រកឃើញ និង ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​យួន​សរុប​៨​នាក់ ​(​ប្រុស​៨​នាក់​)។​ ឃាត់ខ្លួន​សរុប​បាន ១៣ ​នាក់​ពុំមាន​ឯកសារ​អ្វី​ទាំងអស់ ពួកគេ​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់។​

    បច្ចុប្បន្ន បាន​បញ្ជូន​ទៅកាន់ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​ដើម្បី​ចាត់ការបន្ត ហើយ​​កិច្ចប្រតិបត្តិការ​នេះ​បានបញ្ចប់នៅវេលា​ម៉ោង​៣ ​និង​២៥​នាទី​រសៀល​នេះ​ដោយ​ពុំមាន​​បាតុភាព​អ្វី​ឡើយ៕​

Unnamed %283%29 adverise with khmeread

មតិយោបល់