ភ្លើង​ឆេះ​រោង​អារឈើ​ទុកចោល​ក្រោយ​អាគារ​ពាណិជ្ជកម្ម "អ៊ែត​វូត"​ ផ្អើល​ឈុ​ល​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅវេលា​ម៉ោង២ ​និង​៣០​នាទី​រសៀល ថ្ងៃទី​០៦​ ខែធ្នូ ឆ្នាំ​២០១៦​ នៅ​ចំណុច​រោង​អារឈើ​ទុកចោល​ (ស្ថិតនៅ​ក្រោយ​អាគារ​ពាណិជ្ជកម្ម អ៊ែត​វូត)​ស្ថិតនៅ​ផ្លូវលំ ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកខ្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    សមត្ថកិច្ច​បានឱ្យដឹង​ថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ​ផ្តើមចេញពី ការ​ទុស្សេ​ខ្សែភ្លើង​ម៉ា​ស៊ី​ន​កិន​ក្រណាត់ ហើយ​បង្កឱ្យមាន​ការ​ខូ​ត​ខាត​អាគារ​ទាំងស្រុង រួមជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក នីសា​ន់ និង​ម៉ា​ស៊ីន​កិន​ក្រណាត់​មួយគ្រឿង​ផងដែរ។​

    ប្រតិបត្តិ​ការ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ របស់​កងពល​តូ​ចលេ​ខ​៧០​ ចំនួន​៧​គ្រឿង និង​ខាង​ប៉ូលិស​ក្រុង​៥​គ្រឿង​ទើប​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង ៤ ​រសៀល៕

Untitled 1
adverise with khmeread