Lionel Messi លបចូលទៅខ្សឹបប្រាប់ James Rodriguez ឱ្យចាកចេញពី Real Madrid បន្ទាប់ពីបញ្ចប់ការប្រកួត El Clasico

    ​Lionel Messi ត្រូវបាន​គេ​រាយការណ៍​ថា បាន​ជំរុញ James Rodriguez ឱ្យ​ចាក​ចេញពី​អធិរាជ​ស Real Madrid ដើម្បី​បង្ហាញ​ពីស​ម្ថ​ភាព​របស់ខ្លួន​។​

​    ​និមិត្តរូប​របស់​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា​ប្រទះឃើញ​ដើររក​មើល​អតីត​ម្ចាស់​ពានរង្វាន់​គ្រាប់​បាល់​ល្អ​ដាច់​គេ Puskas ក្រោយ​ការបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល ១-១ ក្នុងជំនួប El Clasico កាលពី​ថ្ងៃ​សៅរ៍ ហើយ​បាន​ប្រាប់​ឱ្យ​គាត់​ឱ្យ​ចាកចេញ​។​

​    ​Messi បាន​និយាយ​ទៅ Rodriguez ថា គាត់​ត្រូវការ​ស្វែងរក​ក្លឹប​ថ្មី​ដើម្បី​ទទួលបាន​លទ្ធភាព​លេង​បាល់​បាន​គ្រប់គ្រាន់ និង​បញ្ជាក់​ទៅកាន់​ពិភពលោក​ម្តង​ទៀតថា​គាត់​អាច​បង្ហាញ​អំពី​សមត្ថ​ភាពល្អ​ដ៏​ល្អ និង​ជ្រើសរើស​ការផ្ទេរ​បាន​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Sportskeeda ។​

​    ​Rodriguez សាជាថ្មី​ម្តងទៀត ត្រូវបាន​ដាក់ឱ្យ​អង្គុយ​ក្នុង​កៅអី​បម្រុង និង​មិន​មានឱកាស​សូម្បី​ត្រឹមតែ​ប្តូរ​ចូលក្នុង​ជំនួប​ដ៏​ធំ​របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​ទាំងពីរ ខណៈដែល Zinedine Zidane បាន​ពេញ​ចិត្តនឹង​ប្តូរ Mariano Diaz នៅ​ជិត​បញ្ចប់​ការប្រកួត​សម្រាប់​តំណែង​របស់ Mateo Kovacic កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​៕

 

1
adverise with khmeread
ប្រភព៖ TheSun
Loading ad ...