Diego Simeone និយាយថា ថ្ងៃណាមួយគាត់នឹងទៅដឹកនាំ Inter Milan

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម Atletico Madrid លោក Diego Simeone និយាយថា គាត់​មិនដែល​លាក់បាំង​បំណង​ដឹក​នាំនៅ​ទឹកដី San Siro នៅ​ថ្ងៃ​ណាមួយ​នោះឡើយ ហើយ​សម្តី​របស់លោក​ត្រូវបាន​កូនប្រុស​យកមក​និយាយ​បន្ទរ​នាពេល​ថ្មីៗ​នេះដែរ​។​

​    ​Simeone បាន​បង្ហាញថា​គ្មាន​រឿង​សម្ងាត់​អ្វី​នោះឡើយ​អំពី​គម្រោង​វិលត្រឡប់​ទៅកាន់​ទឹកដី San Siro ដើម្បី​ដឹកនាំ​ក្លឹប​មួយ​ដែល​គាត់​ធ្លាប់បាន​ចូលរួម​ក្នុងនាម​ជា​កីឡាករ​ម្នាក់ ដែល​ធ្លាប់​ឈ្នះ​ពាន​កំពូល​ក្លឹប​អឺរ៉ុប UEFA Cup នៅ​ទី​កាលពី​ឆ្នាំ ១៩៩៨​។​

​    ​Giovanni ដែល​លេង​ឱ្យ Genoa ក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Onda Cero កាលពី​សប្តាហ៍​មុន​ថា គាត់​រំពឹងថា​ឪពុក​របស់ខ្លួន​នឹង​ត្រឡប់​ទៅកាន់​ទឹកដី​អ៊ីតាលី​វិញ​នៅ​ថ្ងៃ​អនាគត​។​

​    ​ហើយ Simeone ក៏បាន​ចេញ​មុខមក​ការពារ​មតិ​របស់​កូនប្រុស​ខ្លួន​នៅឯ​សន្និសីទកាសែត​មួយ​មុន​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ Champions League វគ្គ​ចែក​ពូ​ល​របស់ Atletico ក្នុងជំនួប​ជាមួយ Bayern Munich ថា "​វា​គឺជា​រឿង​សាមញ្ញ​មួយ​ដែល​កូនប្រុស​របស់ខ្ញុំ ឪពុក​របស់ខ្ញុំ ប្អូនស្រី​របស់ខ្ញុំ ប្រពន្ធ​របស់ខ្ញុំ នឹង​និយាយថា ខ្ញុំ​នឹង​ដឹកនាំ Inter ក្នុង​ថ្ងៃ​អនាគត ដោយសារតែ​ពួកគេ​ដឹងថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ដឹកនាំ Inter"៕

1
adverise with khmeread
ប្រភព៖ Goal
Loading ad ...