Enrique និយាយថាអត់ខ្វល់ទោះឈ្នះឬចាញ់ Monchengladbach យប់នេះ ប៉ុន្តែដាច់ខាតត្រូវដាក់ Messi លេងជាជម្រើសដំបូង

​    ​Luis Enrique ចង់ឱ្យ​កូនក្រុម​អ្នកមាន​បុណ្យ Barcelona របស់គាត់​ទទួលបាន​សន្ទុះ​នៃ​ការជំរុញ​ទឹកចិត្ត ដោយ​ការ​ផ្តួល Borussia Monchengladbach នា​រាត្រី​ថ្ងៃ​ចន្ទ​នេះ ថ្វីបើ​គាត់​បាន​អះអាងថា​លទ្ធផល​យប់​នេះ​នឹង​មិនជា​បញ្ហា​ទាំងស្រុង​អី​នោះឡើយ​សម្រាប់​គាត់​ក៏ដោយ​។​

​    ​ម្ចាស់​ជើងឯក​ចាស់​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ​មួយ​នេះ បានបញ្ចប់​លទ្ធផល​ការប្រកួត​ត្រឹម ១-១ ក្នុងជំនួប El Clasico កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ដែល​បន្ថែម​ភាពមិន​ដែល​ឈ្នះ​របស់​ពួកគេ​បន្ថែម​មួយ​ប្រកួត​ទៀត ដោយ​ពួកគេ​អាច​ទទួលបាន​ជ័យជម្នះ​ត្រឹមតែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​នៅក្នុង​ការប្រកួត​ចំនួន​ប្រាំពីរ​លើកចុងក្រោយ​រប​ស់​ខ្លួន​ក្នុងការ​ប្រកួតប្រជែង​ទាំងអស់​។​

​    ​ទោះជា​យ៉ាងណាក្តី ការប្រកួត​បិទ​ឆាក​របស់​ពួកគេ​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប​វគ្គ​ចែក​ពូ​ល​ក្នុង​សប្តាហ៍​នេះ អាច​នឹង​ផ្តល់ជូន​ពួកគេ​នូវ​ការ​ធូរស្បើយ​មួយចំនួន​ពី​ភាពជាប់គាំង​ក្នុងការ​ប្រកួតប្រជែង​ក្នុងស្រុក​របស់​ពួកគេ ខណៈដែល Barca បច្ចុប្បន្ន​បាន​ធានា​ជាស្រេច​នៅក្នុង​តំណែង​កំពូល​ក្នុង​ពូ​ល C នៅ​ពីលើ​ជើង​ខ្លាំង​មកពី​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Camp Nou នា​យប់​ថ្ងៃ​អង្គារ​នេះ​។​

​    ​Luis Enrique បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​ថា "​គ្មាន​មន្ទិលសង្ស័យ​អ្វី​នោះឡើយ ដែល​គ្រូបង្វឹក​ត្រូវបាន​វាយតម្លៃ​ដោយ​លទ្ធផល​។ ខ្ញុំ​មិន​ខ្វល់​សូម្បីតែ​បន្តិច​នោះឡើយ អំពី​ជ័យជម្នះ (​ថ្ងៃ​អង្គារ​) សម្រាប់​ទឹកចិត្ត​ផ្ទាល់ខ្លួន​របស់ខ្ញុំ ប៉ុន្តែ​វា​គឺ​ពិតជា​សំខាន់​ដែល​យើង​ត្រូវ​ទទួលបាន​ជ័យជម្នះ​មួយ​សម្រាប់​ការលើកទឹកចិត្ត​កីឡាករ​ខ្ញុំ​"៕

 

1
adverise with khmeread
ប្រភព៖ Goal
Loading ad ...