samsung-banner
adverise with khmeread

អតីតវីរបុរស Chelsea កីឡាករ Eidur Gudjohnsen ស្ម័គ្រចិត្តលេងឱ្យក្រុម Chapecoense ដែលធ្លាក់យន្តហោះស្លាប់

1

    ​អតីត​ខ្សែប្រយុទ្ធ​តោ​ខៀវ Chelsea និង​អ្នក​មានបុណ្យ Barcelona លោក Eidur Gudjohnsen បានក្លាយ​ទៅជា​កីឡាករ​ចុងក្រោយ​បំផុត​ដែល​បាន​ជូន​សំណើ​របស់គាត់​ទៅកាន់​ក្លឹប​ប្រេ​ស៊ី​ល Chapecoense ដែល​ជួប​បាន​ជួយ​បញ្ហា​បាត់បង់​សមាជិក​ក្រុម​ស្ទើរ​ទាំងស្រុង​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​កាលពីដើម​សប្តាហ៍​មុន​។​

​    ​មនុស្ស​ចំនួន ៧១​នាក់ រួម​ជាមួយនឹង​កីឡាករ មន្ត្រី​ក្លឹប បុគ្គលិក និង​អ្នកកាសែត​ជាច្រើន​នាក់ បាន​បាត់បង់​ជីវិត​របស់​ពួកគេ​នៅក្នុង​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​នេះ​។ បណ្តា​ក្លឹប និង​កីឡាករ​ជាច្រើន​នៅក្នុង​ពិភព​បាល់ទាត់ បាន​ចេញមក​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ចាប់តាំងពី​ឧបទ្ទវហេតុ​មួយ​នេះ ហើយ​វេ​ប​សាយ FourFourTwo បាន​រាយការណ៍​ថា Gudjohnsen ត្រៀមខ្លួន​ជាស្រេច​ដើម្បី​លេង​ឱ្យ​ក្លឹប​នេះ​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ Copa Sudamericana​។

​    ​និមិត្តរូប​បាល់ទាត់​របស់​ប្រទេស​អ៊ី​ស្លង់ Gudjohnsen បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​បញ្ជាក់​ពី​សំណើ​របស់ខ្លួន​ថា "​ចេញពី​ការគោរព​អស់ពី​ចិត្ត ខ្ញុំ​ចង់​លេង​ឱ្យ Chapecoense ប្រសិនបើ​ពួកគេ​មាន​កន្លែង​មួយ​សម្រាប់​ខ្ញុំ​! បើ​មិនមាន​កន្លែង​ទេ គ្រាន់តែ​បាន​លេង​ជាមួយ Ronaldinho ម្តងទៀត​ក៏បាន​"​។​

​    ​ការសន្យា​របស់គាត់​បា​ន​កើតឡើង បន្ទាប់ពី​វីរបុរស​ប្រេ​ស៊ី​ល Ronaldinho ត្រូវបាន​ចេញមុខ​មក​បដិសេធ​អំពី​ការចូលរួម​ក្លឹប Chapecoense ដោយ​ភ្នាក់ងារ និង​បងប្រុស​របស់គាត់​កាលពី​សប្តាហ៍​មុន​។ អតីត​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម FIFA World Player របស់​ពិភពលោក Ronaldinho ធ្លាប់បាន​លេង​ជាមួយនឹង Gudjohnsen អំឡុង​ពេលដែល​អ្នក​ទាំ​ង​ពីរបាន​ចំណាយពេល​នៅឯ Barcelona នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ២០០០៕

adverise with khmeread
ប្រភព៖ 90min

មតិយោបល់