កូនក្រមុំ​ជួប​គ្រោះ​អកុសល​ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់ ខណៈ​កំពុងធ្វើដំណើរ​មក​រៀប​ការ​

    ​សុបិន​កូនក្រមុំ​ម្នាក់​ដើម្បី​មកដល់​កន្លែង​រៀបចំ​ពិធីមង្គលការ​ដោយ​ជិះ​ឧទ្ធម្ភាគចក្រ បានបញ្ចប់​នៅក្នុង​សោកនាដកម្ម​នៅពេល​វា​បាន​ធ្លាក់​មិន​ឆ្ងាយ​ពី​កន្លែង​ប្រារព្ធ​ពិធី​ត្រឹមតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​    ​កូនក្រមុំ​ឈ្មោះ Rosemere do Nascimento Silva វ័យ ៣២ ឆ្នាំ​នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល ត្រូវបាន​សម្លាប់​ជាមួយ​មនុស្ស​បីនាក់​ផ្សេងទៀត ដោយមាន​ពី​ឡុ​ត ប្អូនប្រុស​របស់​នាង និង​ជាង​ថតរូប​ម្នាក់​ដែលមាន​ផ្ទៃពោះ ៦ ខែ​។​

​    ​កូន​ក​ម្លោះ​ឈ្មោះ Udirley Damasceno វ័យ ៣២ ឆ្នាំ​បាន​រង់ចាំ​នៅ​កន្លែង​ប្រារព្ធ​ពិធី​ដោយ​មិនដឹងថា អនាគត​ប្រពន្ធ​របស់ខ្លួន​មាន​គម្រោង​បែបនេះ ឬក៏​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​។​

​    ​ប៉ូលិស​នៅ​ទីក្រុង Sao Paulo ជាមួយ​អ្នកជំនាញ​ខាង​អាកាសចរណ៍​កំពុង​ស៊ើបអង្កេត​ហេតុការណ៍​នេះ​ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បណ្តា​ល​ឱ្យ​ធ្លាក់​ឧទ្ធម្ភាគចក្រ​។ ពួកគេ​កំពុង​ពិនិត្យ​របាយការណ៍​ដែល​ហេតុការណ៍​នេះ ប្រហែល​បណ្តាលមកពី​បុក​ដើមឈើ​អំឡុង​មេឃ​ភ្លៀង ចុះ​អ័ព្ទ និង​ពពក​។​

​    ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៨ បាន​ប្រញាប់​ទៅ​កន្លែងកើតហេតុ ប៉ុន្តែ​ពួកគេ​មិនអាច​ជួយសង្គ្រោះ​មនុស្ស​ទាំង​បួន​នាក់​នៅក្នុង​ឧទ្ធម្ភាគចក្រ​៕


 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត