ទីបំផុត​បានឃើញ​ហើយ​! នេះ​ជា​នាវាមុជទឹក​ស៊ើបការណ៍​ឥត​មនុស្ស​បើក​របស់​រុស្ស៊ី ដែល​បន្លាច​គ្រប់​នាវាមុជទឹក​ជុំវិញ​ពិភពលោក​

    ​នេះ​ជា​រូបភាព​ទីមួយ​នៃ​នាវាមុជទឹក​ឥត​មនុស្ស​បើក​ប្រវែង ១៥ ម៉ែត្រ ដែល​អាច​បំភ័យ​គ្រប់​នាវាមុជទឹក​ទាំងអស់​ក្នុង​ពិភពលោក និង​អាចអនុវត្ត​ការ​ស៊ើបការណ៍​សម្ងាត់​បាន​រយៈ​ចម្ងាយ ៩៧០ គីឡូម៉ែត្រ ក្រោម​ផ្ទៃ​ទឹក​ជម្រៅ ៥៥០ ម៉ែត្រ​។ 

​    ​ក្រុម​អ្នក​ឌី​ហ្សា​ញ​របស់​យោធា​រុស្ស៊ី​និយាយថា "​នាវាមុជទឹក​ដ៏​គួរឱ្យខ្លាច​" ហៅថា Surrogat នេះ អាចធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន ៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 

​    ​ដំណើរការ​ដោយ​អាគុយ Lithium-ion វា​អាច​បន្លាច​ទាំង​នាវាមុជទឹក​ធម្មតា និង​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ ដោយសារតែ​ការ​ឌី​ហ្សា​ញ​ថ្មី​សន្លាង​បាន​អនុញ្ញាតឱ្យ​វា "​ផ្លាស់ប្តូរ​មុខងារ​របស់​វា​" ដើម្បី​បំភ័ន្ត​នាវាមុជទឹក​សត្រូវ មិនឱ្យ​ចាប់​វា​បាន​នោះឡើយ​។ 

​    ​ការទម្លាយ​រូបភាព​នាវា​នេះ​ធ្វើឡើង​ចំពេល​រុស្ស៊ី​កំពុង​បន្ត​បង្កើន​ទ័ព​នៅ​ព្រំដែន​អឺរ៉ុប ខណៈដែល​ភាព​តានតឹង​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន និង លោកខាងលិច​កំពុង​កើនឡើង​ខ្លាំង​។ 

​    ​នាវា​នេះ​អាច​នឹង​យកមកប្រើ​ដើម្បី​ជួយ​ដល់​ការហ្វឹកហ្វឺន​កងទ័ពជើងទឹក​រុស្ស៊ី ប៉ុន្តែ​ក៏​អាច​ប្រើប្រាស់​សម្រាប់​គូសវាស​ផែនទី និង ស៊ើបការណ៍​សម្ងាត់​ផងដែរ​។ នេះ​បើតាម​ការិយាល័យ​ឌី​ហ្សា​ញ​កណ្តាល​រូ​ប៊ី​ន​សម្រាប់​វិស្វកម្ម​ទ័ព​ម៉ា​រី​ន​របស់​រុស្ស៊ី​៕ 

ប្រភព៖ បរទេស

1
adverise with khmeread
Loading ad ...