ត្រាំ ចង់​លុបចោល​ការបញ្ជាទិញ​យន្ត​ហោះ​សុវត្ថិភាព​ខ្ពស់ Air Force One តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ​ពី Boeing

    ​យោងតាម​ប្រភពព័ត៌មាន CNN កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ដូ​ណា​ល់ ត្រាំ ចង់​លុបចោល​ការបញ្ជាទិញ​រប​ស់​រដ្ឋាភិបាល​នូវ​យន្តហោះ​ថ្មី Air Force One​។ 

​    ​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​និយាយ​លើ Twitter កាលពី​យប់​ថ្ងៃ​អង្គា​រថា យន្តហោះ​ថ្មី​របស់​ក្រុមហ៊ុន Boeing  (BA) 747 ដែល​កំពុង​សាងសង់ឡើង​ដើម្បី​ដឹក "​ប្រធានាធិបតី​អនាគត​" បាន​ចំណាយ​អស់​ជាង ៤ ពាន់​លាន​ដុល្លារ​រួចទៅហើយ ហើយ​ស្រាប់តែ​គាត់​មក​ចង់​លុបចោល​វិញ​បែបនេះ​។ 

​    ​លោក​ត្រាំ​បានសរសេរថា "Boeing កំពុង​សាងសង់​យន្តហោះ Air Force One ធុន ៧៤៧ ថ្មី​សន្លាង​សម្រាប់​ប្រធានាធិបតី​អនាគត ប៉ុន្តែ​ការចំណាយ​វិញ​គឺ​ហួស​ពី​ការគ្រប់គ្រង គឺ​ជាង ៤ ពាន់​លាន​ដុល្លារ​។ លុបចោល​ការបញ្ជាទិញ​នេះ​ទៅ​!"​។ 

​    ​សួរដេញដោល​ដោយ​ក្រុមអ្នកកាសែត​កាលពី​យប់​ថ្ងៃ​អង្គារ​អំពី Tweet របស់លោក លោក​ត្រាំ​បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ "​យន្តហោះ​នេះ​ពិតជា​មិនអាច​គ្រប់គ្រង​បាន​មែន​។ វា​ថ្លៃ​ដល់​ទៅ​ជាង ៤ ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិធី​យន្តហោះ Air Force One​។ ខ្ញុំ​គិតថា​វា​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់​។ ខ្ញុំ​គិតថា Boeing កំពុងធ្វើការ​ងារ​ផលិត​តិចតួច​ប៉ុណ្ណោះ​។ យើង​ចង់ឱ្យ Boeing រកលុយ​បាន​ច្រើន ប៉ុន្តែ​មិនមែន​ច្រើន​ដល់​ថ្នាក់​នេះ​ទេ​"​។  

​    ​គួរ​បញ្ជាក់ថា យន្តហោះ Air Force One មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់​ពី​ការវាយប្រហារ​នានា មាន​បន្ទប់ VIP និង អាច​ចាក់​សាំង​បាន​ឡើងវិញ​នៅ​ពាក់កណ្តាល​អាកាស​៕

Untitled 1
adverise with khmeread
ប្រភព៖ CNN