ម្ដាយក្មេងរងគ្រោះស្ទើរជ្រុះថ្លើម ពេលដឹងថា យួន ធ្វើបាបកូនខ្លួន​ ខណៈចាប់បានអ្នកបញ្ចៀស​ឱ្យ​រត់​បាន​៣​នាក់

    កំពង់ចាម​-​មណ្ឌលគិរី ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​ប៉ូលិស​ខេត្តកំពង់ចាម សហការ​ជាមួយ​លោក​ សូរ សុវណ្ណ ស្នងការរង​ប៉ូលិស​ខេត្ត​មណ្ឌល​គី​រី, ​អង្ក​ការ CPU និង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បានរំដោះ​កុមារ​រងគ្រោះម្នាក់ ភេទ​ប្រុស អាយុ​២​ឆ្នាំ ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​៣ ​នាក់​ដែលជា​បក្ខពួក​របស់​ជ​ន​ជាតិ​យួន​ម្នាក់​ដែល​ធ្វើ​ទារុណកម្ម​កុមារ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ហេង វុទ្ធី បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៧ ​ធ្នូ​ ២០១៦ នេះ​ថា កម្លាំង​របស់លោក​បាន​សហការ​ចាប់​ជនសង្ស័យ​ដែលជា​បក្ខពួក​អ្នក​បញ្ចៀស​ជនដៃដល់​ឱ្យ​រត់គេចខ្លួន​ បាន​៣​នាក់​ហើយ​បានប្រគល់​ឱ្យ​ខាង​ខេត្តមណ្ឌលគិរី​ជា​ម្ចាស់​ករណី​ចាត់​ការបន្ត។

    បក្ខពួក​៣​នាក់​ដែល​ចាប់ខ្លួនបាន​គឺ​១. ឈ្មោះ ​រ៉េត សុធី ភេទ​ប្រុស អាយុ​២៨ឆ្នាំ​ នៅ​ភូមិ​៣L ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ, ២. ឈ្មោះ លី ហេង ភេទ​ប្រុស ​អាយុ​៥៣ ឆ្នាំ​ជនជាតិ​ហូ​ឡង់ កាន់​អត្ត​សញ្ជាតិ​ខ្មែរ និង​៣-​ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ខ្មែរ ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម។​ ទាំង​៣​នាក់​ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន កំពុងចំលង​ទន្លេ​មេ​ង្គ ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​-​កំពង់ចាម វេលា​ម៉ោង​៦​ និង​៥៤​នាទី​ថ្ងៃទី​៦ ​ធ្នូ ២០១៦។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ ហេង វុទ្ធី​បន្ត ថាចំពោះ​ជនដៃដល់​លោក​មិនទាន់​ដឹង​ច្បាស់​ថា​ខាង​ខេត្តមណ្ឌលគិរី​ចាប់បាន​ឬ​យ៉ាងណាទេ​? លោក​បានឱ្យ​អ្នកសារព័ត៌មាន​សួរ​ទៅខាង​មណ្ឌលគិរី​ទើប​ដឹង​ច្បាស់។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រ​ សូរ សុវណ្ណ បានបញ្ជាក់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៧ ​ធ្នូ​​ ២០១៦​ថា ជនដៃដល់​ជា​ជនជាតិ​យួន​ដែល​ធ្វើ​ទារុណកម្ម​កុមារ​នោះបាន​រត់គេចខ្លួន​បាត់​ហើយ​។​ កម្លាំង​របស់លោក​កំពុង​តាម​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់។​

    លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា កុមារា​រងគ្រោះ​អាយុ​២​ឆ្នាំ​ដែលត្រូវ​បុរស​ជនជាតិ​យួន​ប្រើ​ហិង្សា និង​រំលោភ​លើ​កុមារ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី។ ​កុមារ​នេះ​មាន​ឪពុកម្តាយ​នៅរស់​ទាំងអស់គ្នា។ តែ​ឪពុកម្តាយ​មិនបាន​ដឹង​រឿង​ធ្វើ​ទារុណកម្ម​នោះទេ​។​ នៅពេលដែល​លោក​បាន​យក​រូបភាព​ក្នុង ​Facebook ​ទៅ​បង្ហាញ​ទើប​គាត់​ដឹង។​ នៅ​ព្រឹក​នេះ លោក​នឹង​នាំ​កុមារា​រងគ្រោះ​ទៅពិនិត្យ​សុខភាព។ ​ចំណែក​ជនសង្ស័យ​ទាំង​៣​កំពុង​សាកសួ​នៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត៕

 

Untitled 1 adverise with khmeread

មតិយោបល់