ក្រុមហ៊ុន​ចិន​ទិញ​បា ដែល​ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​ចូលទៅ​ភ្លក្ស​ត្រី​បំពង និង​ក្រេប​ស្រា​បុរាណ

    ​យោងតាម​របាយការណ៍​មួយ​ឱ្យដឹងថា បា​ដែល​ល្បី​ពេញ​សារព័ត៌មាន​បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron បាន​ចូលទៅ​ផឹកស្រា​បៀរ​ជាមួយគ្នា ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ​។​

​    ​បា Plough At Cadsden បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​បន្ទាប់ពី​លោក Cameron បានទទួល​លោក Xi ដើម្បី​ក្រេប​រសជាតិ​ស្រា និង​ភ្លក្ស​សាច់​ត្រី​បំពង នៅពេល​ប្រធានាធិបតី​រូបនេះ​បាន​បំពេញ​ទស្សនកិច្ច​ចក្រភព​អង់គ្លេស​កាលពី​ខែតុលា ឆ្នាំមុន​។​

​    ​វេ​ប​សាយ The Morning Advertiser បាន​រាយការណ៍​ថា បា​នេះ​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ចិន SinoFortune Investment ក្នុង​ការទិញ​មួយ ដែលមាន​ក្រុមហ៊ុន​លក់រាយ Christie & Co ធ្វើជា​ឈ្មួញកណ្តាល​៕

ប្រភព៖ បរទេស
 

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...