samsung-banner
adverise with khmeread

គួរឱ្យ​ព្រឺ​ឆ្អឹងខ្នង​! កម្មករសំណង់​ចិន​ជុង​ដែក​ការពារ​រន្ទះបាញ់ ធ្លាយ​ស្មា​ដល់​ចង្កេះ នៅរស់​ទៀត អ្វីដែល​ត្រូវ​សរសើរ​គឺ​វេជ្ជបណ្ឌិត​

1

    ​កម្មករសំណង់​ម្នា​ក់នៅ​ប្រទេស​ចិន​បាន​រួច​រស់​ជីវិត​បន្ទាប់ពី​ដែក​ការពារ​រ​ន្ធះ​ប្រវែង​ជិត​ពីរ​ម៉ែត្រ​បាន​ចាក់​ទម្លុះ​ខ្លួនប្រាណ​របស់គាត់​ពី​ស្មា​រហូតដល់​ចង្កេះ​។​

​    ​យោងតាម​វេ​ប​សាយ GDTV ឱ្យដឹងថា បំពង់​ដែក​ដែល​ធ្លា​ក់នៅ​ពី​ជា​ន់ទី​ប្រាំពីរ​ពី​កា​រិ​ដ្ឋា​ន​សំណង់​មួយ​នៅក្នុង​ទីក្រុង Huizhou ប្រទេស​ចិន បាន​ចាក់​ដោត​បុរស​ម្នាក់​ដែល​ស្គាល់​ត្រឹម​ឈ្មោះ Feng វ័យ ២៨ ឆ្នាំ​កាលពី​រសៀល​ថ្ងៃទី ២៩ ខែវិច្ឆិកា​។​

​    ​ក្រុមគ្រូពេទ្យ​នៅឯ​មន្ទីរពេទ្យ Huizhou First Hospital បាន​ដក​ដែក​បាន​ដោយ​ជោគជ័យ​ក្រោយ​ចំណាយពេល​វះកាត់​អស់​រយៈពេល​ពីរ​ម៉ោង​។​

​    ​លោកគ្រូ​ពេទ្យ Yang Wendong បាន​ប្រាប់ MailOnline ថា ក្រុមគ្រូពេទ្យ​មិនអាច​ដាក់​អ្នកជំងឺ​នៅលើ​គ្រែ​បាន​ដោយសារ​ដែក​វែង​ពេក ហើយ​ពួកគេ​បានស្នើ​ក្រុម​ពន្លត់អគ្គីភ័យ​ឱ្យជួយ​កាត់​ដែក​ជិត​មួយ​ម៉ែត្រ​មុននឹង​ធ្វើការ​វះកាត់​។​

​    ​ក្រោយ​ត្រួតពិនិត្យ ក្រុម​វះកាត់​បានដឹងថា ដែក​បាន​ចាក់​ទម្លុះ​ពោះ សួត ថ្លើម និង​តម្រងនោម​។ ទោះយ៉ាងណា លោក  Feng បានកើត​ជាមួយ​សំណាង​ដោយ​ដែក​នោះ​មិនបាន​ចាក់​ទម្លុះ​សរសៃឈាម​ធំ​ឡើយ​។ ដែក​នោះ​ក៏បាន​កម្ទេច​ផ្ទៃ​ខាងលើ​នៃ​សួត​របស់គាត់​ផងដែរ​។​

​    ​លោកគ្រូ​ពេទ្យ Yang បានសម្រេច​ចិត្ត​ដក​ដែក​ពី​ស្មា​របស់​បុរស​នេះ​ដោយ​ទាញ​ចេញ​ក្រៅ ដែល​ការដក​នេះ​បាន​ចំណាយពេល​តែ​បី​នាទី​ប៉ុណ្ណោះ​។  បន្ទាប់មក​ក្រុម​វះកាត់​បាន​ផ្តោតលើ​ការព្យាបាល​សរីរាង្គ​ដែល​រងរបួស​។​

​    ​កាលពី​ថ្ងៃ​ចន្ទ លោក Yang បាន​ប្រាប់ MailOnline អាកា​រៈរ​បស់ Feng គឺ​ល្អប្រសើរ​ណាស់​។ មានការ​ឆ្លង​រោគ​តែ​បន្តិច​ប៉ុណ្ណោះ​នៅ​ចង្កេះ​របស់គាត់ ប៉ុន្តែ​គាត់​បានចាប់ផ្តើម​ញ៉ាំ​អាហារ​បាន​វិញ​ហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់