កំណក​ឈាម​ជា​មូលហេតុ​ធ្វើ​ឱ្យដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង​...​បើ​ឃើញ​រោគសញ្ញា​ទាំងនេះ​សូមកុំ​ប្រហែស​ឱ្យសោះ​!!!

    ​បើកាលណា​មាន​កំណក​ឈាម​ក្នុង​រាងកាយ នោះ​មុខរបួស​នឹងមិន​ចេញឈាម​ទេ​។ យើង​នឹង​ឃើញ​ពួកវា​ក្នុង​ទម្រង់​មួយ​ជា​ស្នាម​ជាំ និង​កំណក​ឈាម​។ កំណក់​ឈាម​អាច​បណ្ដាលឱ្យមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​បង្ហាញថា​មនុស្ស​កំពុងមាន​អាកា​រៈកក​ឈាម​ធ្ងន់ធ្ងរ​៖
​    ​- ឈឺ ឬ​ទន់​ជើង - រោគសញ្ញា​នេះ​គឺជា DVT ហើយ​ការឈឺចាប់​របស់​វា​គឺ​ពេលខ្លះ​អាចនិយាយបាន​ថា​រមួល​ក្រពើ​។​
​    ​- ក្អក​ឥត​មូលហេតុ - អ្នក​ត្រូវ​តាមដាន​ចង្វាក់បេះដូង ទ្រូង និង​ដង្ហើម​របស់​អ្នក  ប្រសិនបើ​ករណី​ក្អក​ដោយ​គ្មាន​មូលហេតុ​។​
​    ​- ដកដង្ហើម​ខ្លីៗ - អ្នក​ប្រហែល​ជាមាន​កំណក់​ឈាម​ក្នុង​សួត​របស់​អ្នក ប្រសិនបើ​មាន​បញ្ហា​ដង្ហើម​ខ្លីៗ​។ ហើយ​អ្នកមាន​អាកា​រៈ​ញ័រ​ទ្រូង វិលមុខ ឬ​បេះដូង​ដើរ​ញាប់​។​
​    ​- មាន​ស្នាម​ក្រហម​លើ​ស្បែក - ស្នាម​ជាំ​មួយ​គឺជា​ទម្រង់​ជំងឺ​កកឈាម ប៉ុន្ដែ​ករណី​អ្នកឃើញ​មាន​ស្នាម​ក្រហម​លើ​ស្បែក តាម​បណ្ដោយ​សរសៃ​វែ​ន​របស់​អ្នក នោះ​គឺ​មិនមែន​ធម្មតា​ទេ​។ ឃើញ​ដូច្នេះ​ទៅរក​វេជ្ជបណ្ឌិត​ភ្លាម​តាមតែ​អាចទៅរួច​។​
​    ​- ហើមជើង - ប្រភេទ​នៃ​ជំងឺ​កកឈាម​គឺ​ត្រូវបាន​គេ​ស្គាល់​ថា​វា​កកឈាម​ក្នុង​សរសៃ​ជ្រៅៗ ដោយ​វា​បង្ការ​ឈាម​មិនឱ្យ​ហូរ​ក្នុង​ប្រព័ន្ធ​លំហូរ​ឈាម​។ ហើយ​វា​ក៏​បង្ការ​អុកស៊ីសែន​មិនឱ្យ​ទៅដល់​សរីរាង្គ​ផ្សេងៗ​ផងដែរ ដែល​នេះ​គឺ​គ្រោះថ្នាក់​បំផុត​។​

​    ​ប្រសិនបើ​អ្នកឃើញ​ករណី​ខាងលើ​សូមកុំ​មើលរំលង​ឱ្យសោះ វា​អាច​បណ្ដាលឱ្យ​អ្នកស្លាប់​បាន​ប្រសិនបើ​មិនមាន​ការព្យាបាល​ត្រឹមត្រូវ​នោះទេ​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត