ស្ត្រី​ប្រេ​ស៊ី​ល​ម្នាក់​កើត​អេដស៍​ឥត​ដឹងខ្លួន​អស់ ១១ ឆ្នាំ​ដោយសារ​កាត់​ក្រចកដៃ​

    ​ស្ត្រី​ម្នា​ក់នៅ​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវបាន​គេ​រាយការណ៍​ថា​ឆ្លង​មេរោគ HIV បន្ទាប់ពី​ប្រើ​ឧបករណ៍​ធ្វើ​ក្រចក​។​

​    ​អ្នក​ទាំងអស់គ្នា​បានដឹង​មកហើយ​ថា វីរុស HIV អាច​ចម្លង​មនុស្ស​តាមរយៈ​ឈាម រួមភេទ ឬក៏​ប្រើ​ម្ចុ​ល ប៉ុន្ដែ​ករណី​របស់​ស្ត្រី​ប្រេ​ស៊ី​ល​រូបនេះ​រកឃើញថា នាង​មាន​មេរោគ HIV បន្ទាប់ពី​ប្រើ​ក​ន្ទ្រៃ​កាត់​ក្រចក ដែល​ឆ្លង​មេរោគ​នេះ​។​

​    ​ស្ត្រី​វ័យ ២២ ឆ្នាំនេះ រកឃើញ​មាន​វីរុស HIV បន្ទាប់ពី​នាង​ទៅ​តេស្ដ​ឈាម ដើម្បី​បរិច្ចាគ​។ យោងតាម​ការពិនិត្យ នាង​ឆ្លង​មេរោគ​នេះ​អស់​រយៈពេល ១១ ឆ្នាំ​មកហើយ​។ ស្ត្រី​នោះបាន​ចែករំលែក​ឧបករណ៍​របស់​នាង​ប្រើប្រាស់​ជាមួយនឹង​បងប្អូន​ជីដូនមួយ​ដែលមាន​ផ្ទុកមេរោគ HIV​។ អ្នកស្រាវជ្រាវ​មិនដឹងថា ស្ត្រី​នោះបាន​ប៉ះពាល់​ឈាម​ជាប់​នឹង​ឧបករណ៍​នោះ​ឬ​យ៉ាងណា​។​

​    ​ដោយ​ស្ដាប់​មើលទៅ​គួរឱ្យខ្លាច វេជ្ជបណ្ឌិត​ធ្វើ​រោគវិនិច្ឆ័យ​នាង​បាន​បញ្ចា​ក់ថា ការឆ្លង​មេរោគ HIV តាមរយៈ​ឧបករណ៍​សាឡ​ន (Salon) គឺជា​រឿង​ដ៏​កម្រ​មួយ​។ ក្នុងន័យនេះ​វា​មិនមែនជា​ការឆ្លង​មេរោគ​តាមរបៀប​ថ្មី​អី​នោះដែរ​។​

​    ​យោងតាម CDC ការ​ខាំ ស្ដោះ​ទឹកមាត់ ប៉ះ​ទឹករងៃ ឬក៏​ចែករំលែក​ឧបករណ៍​សិច​ប្រើ​រួមគ្នា​ក៏មាន​ហានិភ័យ​ឆ្លង​មេរោគ​នេះដែរ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ក៏បាន​និយាយ​ផងដែរ​ថា ការចម្លង​មេរោគ HIV ដោយសារ​ចែករំលែក​ប្រដាប់​តុបតែង​រួមគ្នា​គឺជា​រឿង​ដ៏​កម្រ​មួយ ដែល​អ្នក​មិនគួរ​ភ័យខ្លាច ឬ​ស្អប់ខ្ពើម​ពួកគេ​ខ្លាំង​នោះទេ​៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...