រថយន្ត​កូរ៉េ​បើក​វ៉ា​រថយន្ត​ព្រូស​ជ្រុល​បុក​និង​កិន​ម៉ូតូ​អូស​ជិត ​៥០​ ម៉ែត្រ​រងរបួស​ធ្ងន់​ម្នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ ហើយ​ត្រូវ​រថយន្ត​កូរ៉េ​១​តោន​បើក​វ៉ា​រថយន្ត​ព្រូស​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​និង​កិន​អូស​ជិត​៥០​ម៉ែត្រ​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផែស្ងួត​សូ​ងួន តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌ពាក់​ស្លាក​លេខ​ភ្នំពេញ ​1A-4699 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​កូរ៉េ​១​តោម ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-3897 បើក​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​ជែង​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ទៀត​ក៏​ជ្រុល​ទៅបុក​ម៉ូ​តូន​រងគ្រោះ​ពេញទំហឹង​ហើយ​អូស​ជិត​៥០​ម៉ែត្រ​បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​។​ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

    សាក្សី​ដដែល​បាន​បន្តថា​បន្ទាប់ពី ​រថ​យន្ត​បង្ក​បាន​បើក​បុក​ម៉ូតូ​រួច​បើក​បាន​បន្តិច​ក៏​ឈប់​ហើយ​ម្ចាស់​ក៏​បើកទ្វា​ចុះ​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រងចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​បន្ត​៕

Unnamed %282%29
adverise with khmeread